កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃ ជូនប្រជាជនកម្ពុជា ក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗជាច្រើនទៀត ក្រោយសម័យសង្គ្រាម ។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬ អ៊ីមែល info@closer.com.kh ។ កម្មវិធីនេះ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៤:៣០នាទីល្ងាច។ សូមតាមដានការប្រកាសផ្សាយដំណឹង តាមរយៈវិទ្យុបាយ័ន រៀងរាល់ថ្ងៃ...!
លោក ទូង តូម ​មាន​លោក​ឪពុក​ឈ្មោះ ទូង អ្នក​​ម្ដាយ​ឈ្មោះ​ធី និង​មាន​បងប្អូន​​ចំនួន​៤​នាក់ គឺ​បង​ប្រុស ទី១ ឈ្មោះ ទូង វ៉ែល លោក ទូង តូម ​ជា​​កូន​ប្រុស​ទី២ និង​ប្អូនប្រុស​ទី៣​ឈ្មោះ ទូង អេល ​និង​​ប្អូន​​ស្រី​ទី៤ឈ្មោះ ទូង ង៉ុះ។ ​ឆ្នាំ​១៩៧៥ លោក ទូង វ៉ែល ត្រូវ​​​ពួក​ប៉ុល​ពត​បញ្ជូន​ទៅ​នៅ​កង​ចល័ត​​ដំបន់​១០៧ រហូត​ដល់​ឆ្នាំ ១៩៧៩។ ​ឆ្នាំ ១៩៧៩ ដដែល ​លោក ទូង វ៉ែល បាន​ចូល​ធ្វើ​ជា​ទាហាន​ ហើយ​​ត្រូវ​ហាត់​រៀន​រយៈពេល​​៦​ខែ​ក៏​ត្រូវ​បញ្ជូន​មក​ភ្នំពេញ ។ នៅ​ឆ្នាំ​១៩៨៣ លោក ទូង វ៉ែល បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​បាន​ម្ដង និង​បាន​បាត់​ដំណឹង​​​​រហូត​មក​។
លោក ហេង ហិម៉ាលី ហៅ​លីន ​មាន​លោក​​ឪពុក​ឈ្មោះ ហេង ទូច អ្នក​​ម្ដាយ​ឈ្មោះ ឡាច សារុន ​និង​មាន​បងប្អូន​​​ចំនួន៣នាក់ គឺ​បងស្រី​ទី​១​ឈ្មោះ ហេង ខារ៉ានី ហៅ​ឡៃ​ លោក​ ហេង ហិម៉ាលី ហៅ​លីន ​ជា​កូន​ប្រុស​ទី​២ និង​ប្អូន​ស្រី​ទី​៣​ឈ្មោះ ហេង ចរិយា ហៅ​ឡា​។ មុន​ឆ្នាំ​១៩៧០ ​គ្រួសារ​លោក​ ហេង ហិម៉ាលី រស់នៅ​ជុំ​គ្នា​នៅ​មុខ​រោងកុន កំពូល​ពេជ្រ ទីក្រុង​ភ្នំពេញ​។ លោក​ឪពុក​​បម្រើ​ការ​នៅ​ឧតុនិយម នៅ​ម្ដុំ​ពោធិចិនតុង។ ​ក្រោយ​មក​ក្នុង​​ឆ្នាំ​១៩៧០ ​លោក​ឪពុក​បាន​ចូល​បម្រើការ​ជា​​ទាហាន​នៅ​​បន្ទាយ​នៅ​ម្ដុំ​ពោធិចិនតុង និង​បាន​​ប្ដូរ​មក​រស់នៅ​​ម្ដុំ​​ពោធិចិនតុង​វិញ​ដែរ។
លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា មានលោក​ឪពុក​ឈ្មោះ គង់ សាបុង អ្នក​​ម្ដាយ​ឈ្មោះ តូច រឺន ​និង​មាន​បងប្អូន​បង្កើត​សរុប​ទាំងអស់​ចំនួន១១នាក់ បងប្រុស​​ទី​១​ឈ្មោះ ​គង់ សារ៉ាផាត់ ហៅ​ចឺម បងប្រុស​ទី​១​ឈ្មោះ គង់ សារ៉ាភី ហៅ​ក្អិត បង​ស្រី​ទី​៣​ឈ្មោះ គង់ ដាវ៉ារី ហៅ​ក្អាត បងស្រី​ទី​៤​ឈ្មោះ គង់ ដាវ៉ាន់ណា ហៅ​ខ្វិត​ លោក​ គង់ វណ្ណដារ៉ា ហៅ ង៉ា ​ជា​កូន​ប្រុស​ទី​៥ ប្អូន​​ស្រី​ទី​៦​ឈ្មោះ គង់ ដាវ៉ាន់ណី ហៅ​ណី ប្អូន​ប្រុស​ទី​៧​ឈ្មោះ គង់ គន់ធី ហៅ​ធី ​ប្អូន​ប្រុស​ទី​៨​ឈ្មោះ គង់ ភារម្យ ហៅ​ភារម្យ ប្អូន​ស្រី​ទី​៩​ឈ្មោះ គង់ គន់ទូច ប្អូន​ប្រុស​ទី​១០​ឈ្មោះ គង់ ត្រសុំ ​និង​ប្អូន​ប្រុស​ទី​១១​​​ឈ្មោះ គង់ ត្រសុះ។​ មុន​ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​​លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា រស់នៅ​ជុំ​គ្នា នៅ​ភូមិ​ស្វាយ​ពពែ សង្កាត់​គីឡូលេខ៧ ខណ្ឌ​ចំការមន ក្រុងភ្នំពេញ។ លោក​​ឪពុក​ប្រកប​របរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដំឡើង​ឡាន​ World Vegen​ ​ចំណែក​អ្នក​ម្ដាយ​ឈ្មោះ តូច រឺន ជា​មេផ្ទះ​។
លោក ឆោម ឆវ័ន ហៅ​ប្រុស ​មាន​​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ចាំ​ឈ្មោះ និង​មាន​បងប្អូន​ចំនួន​៣​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ មុំ លោក​ ឆោម ឆវ័ន ហៅ​ប្រុស​ ជា​កូន​ប្រុស​ទី​​២ ​ប្អូន​ស្រី​ទី៣ឈ្មោះ ខ្នា ​ប្អូន​​ប្រុស​ទី៤ឈ្មោះ រិទ្ធ ​និង​​ប្អូន​ទី៥មិន​ចាំ​ឈ្មោះ។ មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក ឆោម ឆវ័ន ​រស់នៅ​​ក្នុង​ខេត្ត​កំពត ដោយ​មាន​​លោក​ឪពុក​​​ធ្វើ​ជា​ទាហាន។ ក្រោយមក លោក​ឪពុក​របស់​លោក ឆោម ឆវ័ន​​ ត្រូវ​គេ​ផ្លាស់​ឲ្យ​មក​បម្រើការ​​នៅ​អ្នកលឿង ខេត្ត​កណ្ដាល។
លោក សុក ទិត្យ ហៅ សែន ​មាន​​លោក​ឪពុក​ឈ្មោះ សុក ​អ្នក​ម្ដាយ​ឈ្មោះ ផង និង​មាន​បងប្អូន​ចំនួន៥នាក់ គឺ​បងស្រី​ទី១ឈ្មោះ សុក ថា បងស្រី​ទី២ឈ្មោះ សុក ធី បង​ប្រុស​ទី​៣​ឈ្មោះ សុក អត់ ហៅ នីន ​លោក សុក ទិត្យ ហៅ សែន ​ជា​កូន​ប្រុស​ទី​៤ និង​ប្អូន​ប្រុស​ទី​៥ឈ្មោះ សុក ពែង ហៅ គៀន។ មុន​ឆ្នាំ១៩៧០ គ្រួសារ​លោក សុខ ទិត្យ ​រស់នៅ​​​​​ក្នុង​​ខេត្ត​ព្រះវិហារ​។ឆ្នាំ១៩៧៥ ​ប៉ុលពត​បាន​​ជម្លៀស​គ្រួសារ​​លោក សុខ ទិត្យ​​ទៅ​ភូមិ​កំពង់​ទូក ឃុំ​ថ្មី ស្រុក​សែន​ជ័យ ខេត្ត​ព្រះវិហារ និង​ត្រូវ​​បំបែក​​ឱ្យ​ទៅ​​ធ្វើ​ការ​នៅ​កង​ផ្សេង​ពី​គ្នាៗ​។
លោកស្រី លន់ ហៅ ឆោម លន់ ​មាន​​​លោក​ឪពុក​មិន​ចាំ​ឈ្មោះ និង​អ្នក​​ម្ដាយ​ឈ្មោះ លឹម​។ ​លោកស្រី លន់ មាន​បងប្អូន​ទាំង​អស់​ចំនួន ៧​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ សាអែម បងប្រុស​ទី២​ឈ្មោះ ត្រាវ ​​​បងស្រី​ទី៣​ឈ្មោះ ខន បងស្រី​ទី៤​ឈ្មោះ ខឿន ​បង​ប្រុស​​ទី៥​មិន​ចាំ​ឈ្មោះ លោកស្រី ​លន់ ហៅ ឆោម​លន់ ជា​កូនស្រី​ទី​៦ ​និង​ប្អូន​ស្រី​ទី៧ ឈ្មោះ សាឡាត់។ សម្រាប់​ដំណើររឿង​ដែល​បាន​កើត​ឡើង​នៅមុន​ឆ្នាំ១៩៧៩ លោកស្រី លន់ ​ស្ទើរ​តែ​មិន​​អាច​ចាំ​អ្វី​ទាល់​តែ​សោះ។​​
លោកស្រី ពុត ស ​​មាន​​ស្វាមី​ឈ្មោះ ជ័យ សាក់ ​និង​​មាន​កូន​ចំនួន៧នាក់​ ​គឺ​កូនស្រីទី១ឈ្មោះ ជ័យ ម៉ាលី ​​​កូន​ប្រុស​​ទី២ឈ្មោះ ជ័យ ចាន់ឌី ​កូនប្រុសទី៣ឈ្មោះ ជ័យ ចិន្ដា ​កូនប្រុសទី៤ឈ្មោះ ជ័យ ធី ​កូនប្រុសទី៥ឈ្មោះ ជ័យ ម៉ៅ ​កូនប្រុសទី៦ឈ្មោះ ជ័យ សុខ ​និង​កូនស្រីទី៧ឈ្មោះ ជ័យ ស្រីទូច ហៅ​អូន ។ ​​​គ្រួសារ​របស់​លោកស្រី ពុត ស បាន​ផ្លាស់​ពី​ស្រុកកំណើត​ទៅ​រស់នៅ​ម្ដុំ​ផ្សារដើមគរ ក្រុងភ្នំពេញ តាំង​ពីមុន​ឆ្នាំ​១៩៧៥​។
ឈ្មោះ ហាយ សុវណ្ណារី ហៅ​​អូន ​គឺ​ជា​ឈ្មោះ​ដែល​លោក​​ឪពុក​អ្នក​ម្ដាយ​ចិញ្ចឹម​ជា​អ្នក​ដាក់​ឲ្យ។ ​លោកស្រី​​បាន​បែក​ពី​គ្រួសារ​​តាំង​ពី​អាយុ​ប្រហែល​ជា​​៦ឆ្នាំ​ប៉ុណ្ណោះ។ ​លោកស្រី​ចាំ​យ៉ាង​ស្រពិចស្រពិល​ថា ​លោកស្រី​​មាន​​លោក​ឪពុក​ឈ្មោះ រួម ​អ្នក​ម្ដាយ​​មិន​ចាំ​ឈ្មោះ។ លោកស្រី អូន ចាំ​ថា​លោកស្រី​មាន​បងប្អូន​ទាំង​អស់​ចំនួន​៧​នាក់ គឺ​​​បងប្រុស​ទី១​ឈ្មោះ រិទិ្ធ បងប្រុស​ទី២ ឈ្មោះ ពៅ បងស្រី​ទី៣​ឈ្មោះ ជា បងស្រី​ទី៤​ឈ្មោះ ធី លោកស្រី អូន ជា​កូនស្រី​ទី​៥ និង​​ប្អូនប្រុស​ចំនួន​២នាក់​ទៀត​​ដែល​មិន​ចាំ​ឈ្មោះ។
ទិដ្ឋភាព ​ដ៏​គួ​អោយ​តក់​ស្លុត​​នៅ​ក្នុង​របរ​​ប៉ុលពត​ ​បាន​ធ្វើ​អោយ​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ នៅ​តែ​ដក់​ជាប់​​​ក្នុង​​ក្រអៅ​បេះ​ដូង។ ​ការ​និ​រាស​​ព្រាត់​ប្រាស់​ ពីឪពុក​ម្ដាយ​ សាច់ញាតិ និង​បង​ប្អូន​ជា​ទី​ស្រលាញ់​ ​​ធ្វើ​អោយ​ប្រជាជន​​ជាច្រើន​នាក់​ ​កំពុង​ទន្ទឹង​រង់​ចាំ​ពី​ការ​ជួប​ជុំ​​បង​ប្អូនជា​ថ្មី​ ដោយ​មិន​ដឹង​ថា​ពេល​ណា​នឹង​ត្រូវ​បាន​ជួប​ជុំ​នោះ​ទេ។ កម្មវិធី ​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​បំពេញ​ក្ដី​បំណង​ប្រាថ្នា​​ របស់ប្រជាជន​កម្ពុជា​ដែល​បែក​បាក់​បង​ប្អូន​ជា​បន្តរ​បន្ទាប់​។ លោក​ស្រី សុខ​ ខេង បាន​ស្វែង​រក​ឃើញ​ប្អូន​ស្រី​ធម៌ ឈ្មោះ អាន ថន ដោយ​ភាព​រំភើប​ រីករាយ រក​អ្វី​និយាយ​មិន​ត្រូវ​។
ការ​ផ្សាយ​ពិសេស​លលើក​ទី​៣ នៃ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» មាន ​លក្ខណៈ​ពិសេស​ខុស​​ពី​ការ​ផ្សាយ​ពិសេស​កាល​ពី​២​​លើក​មុន។ ការ​ផ្សាយ​ពិសេស​លើក​ទី​៣​នេះ​បង្ហាញ​ជូន​ទស្សនិកជន​នូវ​ដំណើររឿង​របស់​ ប្រជាជន​កម្ពុជា ចំនួន​៤​រូប ដែល​សុទ្ធ​តែ​បាន​បែក​បាក់​ពី​សាច់​ញាតិ​តាំង​ពី​ពួក​គាត់​មាន​អាយុ​តិច​ជាង ​១៥​ឆ្នាំ​ នៅ​ក្នុង​សម័យ​សង្គ្រាម​ប្រល័យ​​ពូជសាសន៍​ប៉ុល ពត។ រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គាត់​ទាំង​៤​នៅ​តែ​មាន​ក្ដី​ប្រាថ្នា​នៅ​ថ្ងៃ​ណា​មួយ ពួក​គាត់​នឹង​បាន​ជួបជុំ​ជាមួយ​សាច់​ញាតិ​​​វិញ។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​ផ្ដល់​ជូន​នូវ​ការ​ជួបជុំ​គ្រួសារ​ជូន​ប្រជាជន​កម្ពុជា​ចំនួន​២​គ្រួសារ។
ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣០៩
ម្សិលមិញ ៣១៥
សរុប ៣៥០៦៩៣