ករណី​លេខ ១៤៤ លោកស្រី អៀ លន់អេង ស្វែងរក​កូនប្រុស​ឈ្មោះ លី ស៊ីផាន់ ​

297

លោកស្រី អៀ លន់អេង មាន​​ស្វាមី​ឈ្មោះ លី ផន និង​កូនប្រុស​ម្នាក់​គត់​ឈ្មោះ លី ស៊ីផាន់​។ ​​

​​ឆ្នាំ​១៩៧០ ប៉ុលពត​បាន​ចាប់​កូនប្រុស​ លី ស៊ីផាន់​ ធ្វើ​ជា​ទាហាន។ ឆ្នាំ​១៩៧៥ ​កូនប្រុស​ លី ស៊ីផាន់ បាន​មក​សម្រាក​នៅ​ផ្ទះ​បាន​​មួយ​យប់ និង​បាន​ប្រាប់​អ្នក​ម្ដាយ​ថា ​​​​​ប៉ុលពត​នឹង​បញ្ជូន​គាត់​ទៅ​ធ្វើ​ជា​​ទាហាន​នៅ​ទីក្រុង​ភ្នំពេញ។ ចាប់​តាំងពី​ពេល​នោះ​មក លោកស្រី អៀ លន់អេង ​បាន​បាត់​ដំណឹង​កូនប្រុស​តែ​ម្នាក់​គត់​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក លី ស៊ីផាន់ ហៅ ជា ហៅ រ័ត្ន ដែល​បាន​បែកគ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ លោក លី ស៊ីផាន់ ហៅ ជា ហៅ រ័ត្ន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕