លោកស្រី ឡៅ ណារី ហៅ ជុក ស្វែងរកបងស្រីបង្កើតឈ្មោះ ឡៅ ហ្គិចណៃ និងក្មួយៗ

90

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​ស្វែងរក​លោកស្រី ឡៅ ហិ្គចណៃ ហៅ មាន់ចែ និង​ក្មួយៗ​ទាំងអស់​របស់​លោកស្រី ឡៅ ណារី ហៅ ជុក ។ លោកស្រី ឡៅ ហិ្គចណៃ ហៅ មាន់ចែ មានស្វាមីឈ្មោះ ហ៊ី ម៉ូក មាន​ស្រុកកំណើត​នៅ​ឃុំ​ជ្រែបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង និងមានកូន៣នាក់ កូនទី១ឈ្មោះ ហ៊ី គីមហៀង កូនទី២ ឈ្មោះ ហ៊ី គង់ហេង កូនទី៣ឈ្មោះ ហ៊ី គង់ឡេង ។ ឪពុក​លោកស្រី ជា​អ្នក​លក់​ចាប់ហួយ ម្ដាយ​លក់ បបរ​នៅ​ផ្សារ​ព្រៃ ខ្មែរ ។ ចំណែក​បងស្រី ឡៅ ហិ្គចណៃ និង​ស្វាមី​ឈ្មោះ ហ៊ី ម៉ូវ ប្រកបរបរ ជា​អ្នកលក់ ទឹកកក​និង​មូលបារី​លក់​នៅ​ផ្សារ​ព្រៃខ្មែរ​ដែរ។​នៅឆ្នាំ១៩៧៥ ប៉ុលពត​ក៏​បាន​ចូល មក​ហើយ​ជម្លៀស​គ្រួសារ​លោកស្រី​ចេញពី​ស្រុក​ស្វាយប៉ោ ពេលនោះ​បងស្រី ឡៅ ហ្គិចណៃ បាន មក​ជួប​ជាមួយ​បងប្អូន​និង​ម្ដាយ​វិញ ហើយ​បាន​និយាយ​ជាមួយ​លោកស្រី​ចាំ​ឡើង​រទេះភ្លើង​ទៅ​មោង​ទាំងអស់ គ្នា។ លុះ ពេល​ដែល​រទេះភ្លើង​មកដល់​ស្រាប់តែ​បាត់​គ្រួសារ​បងស្រី ឡៅ ហិ្គចណៃ មិន​ដឹងថា​ពួកគាត់​ទៅ​ណា​ទេ​។ដោយសារ​តែ​រទេះភ្លើង​ចេញដំណើរ​ទៅ​ហើយ​ធ្វើឲ្យ​លោកស្រី​បែក​ពី​ពួកគាត់​រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​ស្វែងរក​លោកស្រី ឡៅ ហិ្គចណៃ ហៅ មាន់ចែ និង​ក្មួយៗ​ទាំងអស់​របស់​លោកស្រី ឡៅ ណារី ហៅ ជុក ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។