​លោក វ៉ន វ៉េត ស្វែងរក​បងប្រុស វ៉ន សើ

78

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​ស្វែងរក​លោក វ៉ន សើ ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក វ៉ន វ៉េត ។ លោក​មាន​ឪពុក​ឈ្មោះ វ៉ន ធ្វើ​ពេទ្យ​នៅ​ក្នុង​ពេទ្យ​ធំ ម្ដាយ​ឈ្មោះ​ យ៉ា យិន ជា​មេផ្ទះ និង​មាន​បង​ប្អូន​បង្កើត​ចំនួន​៨​នាក់ លោក វ៉ន ម៉ាំង ​លោក វ៉ន ភ្នំ ​លោក វ៉ន សើ ​លោក វ៉ន វឿន ​លោក វ៉ន វ៉េត ​លោក វ៉ន វ៉ាង ​លោក វ៉ន ពៅ និង​​លោកស្រី វ៉ន ស្រីពៅ នៅ​ក្នុង​ឆ្នាំ ១៩៧៥ ពេល​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​ជម្លៀស​ឲ្យ​រស់នៅ​ម្ដុំ​ផ្សារ ដើម​ដូង ក្នុង​ខេត្ត​បាត់ដំបង ។ នៅ​ក្នុង​ឆ្នាំ ១៩៧៩ ពេល​ដែល​របប​ខ្មែរក្រហម​បាន​ដួល​រលំ ក្រុម​គ្រួសារ​បាន​នាំ​គ្នា ទៅ​រស់នៅ​ក្នុង​ជំរំ​ថ្មី ក្នុង​ទឹកដី​ខ្មែរ ជាប់ ព្រំដែន​ថៃ។ នៅ​ក្នុង​ឆ្នាំ ១៩៩២ ម្ដាយ​នឹង​បងប្អូន​របស់​លោក​ដែល​នៅ​ក្នុង​ជំរំ​ថ្មី បាន​ត្រឡប់​មក​រស់នៅ​ក្នុង​ខេត្ត បាត់ដំបង ។ នៅឆ្នាំ១៩៩៣​ ដោយសារ​តែ​ជីវភាព​មិន សមប្រកប​បងប្រុស​ វ៉ន សើ បានសម្រេច​ចិត្ត​ត្រឡប់​ទៅ​រកស៊ី​នៅ​តាម​ព្រំដែន​ខ្មែរ ថៃ វិញ ។ ចាប់តាំង​ពី​ពេលនោះ​មក​លោក វ៉ន វ៉ត បាន​បាត់​ដំណឹង​បងប្រុស វ៉ន សើ រហូតមកដល់​ពេល​បច្ចុប្បន្ន។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនកម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​ស្វែងរក​លោក វ៉ន សើ ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក វ៉ន វ៉េត ប្រសិន​បើ​​ បងប្រុស វ៉ន សើ ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច។