លោក សុំ វិចិត្រនាមរដ្ឋ ហៅ សុំ វិចិត្រ ស្វែង​រក​ឪពុក​ម្ដាយ និង​បង​ប្អូន​បង្កើត

176

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​ស្វែងរក​លោកតា សុំ សារឹម លោកយាយ ព្រំ វ៉ាន់ថាច លោកស្រី សុំ សាថាស៊ីវ៉ាន់នី លោកស្រី សុំ វិច្ចរា លោកស្រី សុំ ផល្លិកា និង​លោក សុំ សំពវិន័យ ដែល​ត្រូវជា​ឪពុក​ម្ដាយ​និង​បងប្អូន​បង្កើត​របស់​លោក​ សុំ វិចិត្រនាមរដ្ឋ ហៅ សុំ វិចិត្រ។ មុន​សម័យ​សង្គ្រាម ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ក្នុង​បន្ទាយ​គ្រួសារ​ស្ទឹង​មានជ័យ ក្នុង​ក្រុងភ្នំពេញ ឪពុក​របស់​លោក​ធ្វើ​ជា​ទាហាន​ ម្ដាយ​ធ្វើ​ជា​មេផ្ទះ​។ នៅ​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ដល់​ភូមិ​ស្លិត​លើ​ ស្រុក​ទូមាស​ ខេត្ត​កំពត។ នៅ​ទីនោះ​លោក​បាន​បែក​ពី​ឪពុក ​ដោយសារ​ឪពុក​របស់​​លោក​ បាន​ទៅ​ធ្វើ​ចម្ការ​ដាំ​ដំណាំ​នៅ​ជើង​ភ្នំនិង​​បាន​បែក​ពី​បង​ប្អូន​និង​ម្ដាយ​នៅ​ពេល​ដែល​លោក​ចូល​កងចល័ត​ខាង​បុរស ចាប់​ពី​ពេល​នោះ​មក លោក​បាន​បែក​ពី​ក្រុម​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃ។​

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​ស្វែងរក​លោកតា សុំ សារឹម លោកយាយ ព្រំ វ៉ាន់ថាច លោកស្រី សុំ សាថាស៊ីវ៉ាន់នី លោកស្រី សុំ វិច្ចរា លោកស្រី សុំ ផល្លិកា និង​លោក សុំ សំពវិន័យ ដែល​ត្រូវជា​ឪពុក​ម្ដាយ​និង​បងប្អូន​បង្កើត​របស់​លោក​ សុំ វិចិត្រនាមរដ្ឋ ហៅ សុំ វិចិត្រ ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច។