ករណីលេខ ២០២ លោកស្រី ឡោ ហ៊ុយខេង ស្វែងរកបងប្អូនបង្កើត
លោកស្រី ឡោ ហ៊ុយខេង មានលោកឪពុកឈ្មោះ ឡោ ងីឆេង អ្នកម្ដាយឈ្មោះ លីវ សៀមទៀង និងមានបងប្អូនចំនួន៧នាក់ គឺបងស្រីទី១ឈ្មោះ ឡោ លាងខេង ហៅ អាមួយ បងប្រុសទី២ឈ្មោះ ឡោ ហុកស៊ីម លោកស្រី ឡោ ហ៊ុយខេង ជាកូនស្រីទី៣ ប្អូនប្រុសទី៤ឈ្មោះ ឡោ ស៊ីមថុង ប្អូនស្រីទី៥ឈ្មោះ ឡោ សុខខេង ហៅ ហ៊ុន ប្អូនស្រីទី៦ឈ្មោះ ឡោ មួយគា និងប្អូនប្រុសទី៧ឈ្មោះ ឡោ ស៊ីមក្រេង ហៅ ទ្រី
ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី ឡោ ហ៊ុយខេង ត្រូវជម្លៀសទៅខេត្តកណ្ដាល។ ប៉ុលពតបានឱ្យ បងប្រុសទី២ឈ្មោះ ឡោ ហុកស៊ីម និងប្អូនប្រុសទី៤ឈ្មោះ ឡោ ស៊ីមថុង ទៅវត្តចំពុះក្អែក។ ពាក់កណ្ដាលឆ្នាំ១៩៧៧ ប៉ុលពតក៏បញ្ជូនលោកស្រី ឡោ ហ៊ុយខេង និងប្អូនស្រី ឡោ សុខខេង ហៅ ហ៊ុន ទៅវត្តចំពុះក្អែកដែរ។ ចំណែកប្អូនស្រីទី៦ឈ្មោះ ឡោ មួយគា និងប្អូនប្រុសទី៧ឈ្មោះ ឡោ ស៊ីមក្រេង ត្រូវរស់នៅក្នុងកងកុមារឯភូមិឈើទាល។ ឆ្នាំ១៩៧៩ លោកស្រី ឡោ ហ៊ុយខេង និងប្អូនស្រីទី៥ ឡោ សុខខេង ត្រូវប៉ុលពតបង្ខំឱ្យហែលទឹកឆ្លងទន្លេជាមួយអ្នកទោសផ្សេងទៀត និងបានបែកពីបងប្រុសទី២ ឡោ ហុកស៊ីម និងប្អូនប្រុសទី៤ ឡោ ស៊ីមថុង។ នៅតាមផ្លូវធ្វើដំណើរក្នុងចម្ការអំពៅមួយ លោកស្រី ឡោ ហ៊ុយខេង បានវង្វេងបែកពីប្អូនស្រីទី៥ ឡោ សុខខេងទៀត។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក ឡោ ហុកស៊ីម លោក ឡោ ស៊ីមថុង និងលោកស្រី ឡោ សុខខេង ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៩។ ប្រសិនបើ លោក ឡោ ហុកស៊ីម លោក ឡោ ស៊ីមថុង និងលោកស្រី ឡោ សុខខេង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕