ករណីលេខ ០៦២ លោកស្រី មៀក ង៉ែត ស្វែងរកបងប្រុសឈ្មោះ មៀក ខៃ
លោកស្រី មៀក ង៉ែត មានអាយុ ៣៥ឆ្នាំ មានស្រុកកំណើតខេត្តកំពត ។លោកស្រីមានឪពុកឈ្មោះ មៀក ខឿន ម្ដាយឈ្មោះ យឹម ហឿន មានបងប្អូន៦នាក់។ បងទី១ ឈ្មោះ មៀក ខៃ បងទី២ ឈ្មោះ មៀក ច្រឹប បងទី៣ ឈ្មោះ មៀក ហៀប លោកស្រី មៀក ង៉ែត ជាកូនទី៤ ប្អូនទី៥ មៀក អ៊ិត និងប្អូនទី៦ ឈ្មោះ មៀក ឃួង។
ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី មៀក ង៉ែត មិនត្រូវបានជម្លៀសទៅណាទេ គឺនៅក្នុងភូមិដដែល។ ចំពោះបងប្រុស មៀក ខៃ ត្រូវបានចូលធ្វើជាកងកុមារ គេឲ្យគាត់ទៅមើលគោពីរ តែគោមួយមិនស៊ីស្មៅ ហើយគោមួយទៀតស៊ីស្មៅធម្មតា ពេលនោះមានអ្នកប្រាប់ពួកប៉ុលពតថាលោក មៀក ខៃ នោះខ្ជិលមិនមើលគោ។ ហើយពួកអង្គការបានឲ្យគេយកបងប្រុស មៀក ខៃ យកទៅសម្លាប់ចោល ប៉ុន្តែបានមីងនៅក្បែរនោះជួយ។ក្រោយមកបងប្រុសបានប្រាប់ម្ដាយថាគាត់ទៅនៅជាមួយពូហើយ គឺនៅភ្នំឌិន ដើម្បីគេចពីការចង់សម្លាប់ពីពួកទ័ពឈ្លប។ តាំងពីពេលនោះមកក៏បាត់ដំណឹងពីបងប្រុស មៀក ខៃ រហូតដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក មៀក ខៃ ដែលបានបែកគ្នានៅឆ្នាំ១៩៧៥ ។ ប្រសិនបើ លោក មៀក ខៃ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕