ករណីលេខ ០៩៥ លោកស្រី ហូ ហុង ស្វែងរកលោក អ៊ួន វ៉ា លោក អ៊ួន ភា លោកស្រី ខុង ភាវត្តី

លោក អ៊ួន វ៉ា មានអាយុ ៦០ឆ្នាំ ជាគ្រូបង្រៀន ហើយប្អូនទី២របស់លោកឈ្មោះ អ៊ួន ភា មានអាយុប្រហែល៥៨ឆ្នាំ។ លោក អ៊ួន វ៉ា មានឪពុកឈ្មោះ អ៊ួន កាង និងមានបងប្អូនប្រហែល៥ឬ៦នាក់។
លោកស្រី អ៊ួន ណាគី ហៅ កូ ឈាន់ ធ្វើជាគ្រូបង្រៀន និងមានស្វាមីឈ្មោះ ខុង សេងឈាន់ និងមានកូនចំនួន២នាក់ កូនទី១ ឈ្មោះ ខុង សុភាវត្តី ហៅ សុង និងកូនទី២ឈ្មោះ ខុង សុជាតា ។ ក្រុមគ្រួសារលោក អ៊ួន វ៉ា រស់នៅម្ដុំផ្លូវកម្ពុជាក្រោម។
ឆ្នាំ១៩៧១ លោកស្រី ហូ ហុង បានមកនៅជាមួយក្រុមគ្រួសារបងថ្លៃ គឺលោកស្រី អ៊ួន ណាគី
ឆ្នាំ១៩៧៣ លោក អ៊ួន វ៉ា និង លោក អ៊ួន ភា បានចាកចេញទៅក្រៅប្រទេស។
ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោក អ៊ួន វ៉ា និងលោកស្រី ហូ ហុង ត្រូវបានពួកប៉ុលពតជម្លៀសចេញពីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ។
ឆ្នាំ១៩៧៩ លោកស្រី ហូ ហុង និងក្មួយស្រី ខុង ភាវត្តី ហៅ សុង បានមកនៅខេត្តសៀមរាប។ រស់នៅ មិនទាន់បានប៉ុន្មានថ្ងៃផង ក្មួយស្រី ខុង សុភាវត្តី បានចេញពីលោកស្រី ហូ ហុង ទៅនៅជាមួយគេ ដែលជាជនជាតិចិនកាត់ខ្មែរ នៅខេត្តសៀមរាប។តាំងពីពេលនោះមកបានបាត់ដំណឹងពីពួកគាត់រហូត។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក អ៊ួន វ៉ា លោក អ៊ួន ភា ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៣ និងលោកស្រី ខុង ភាវត្តី ដែលបានបែកគ្នានៅឆ្នាំ១៩៧៩ ។ ប្រសិនបើ លោក អ៊ួន វ៉ា លោក អ៊ួន ភា និងលោកស្រី ខុង ភាវត្តី បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕