លោកស្រី ថឿង ម៉ាលីស ហៅ ធៀង ម៉ាលីស ស្វែងរកបងប្អូនបង្កើត

កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក ថឿង វាសនា លោក ថឿង មេសា លោកស្រី ថឿង មិថុនា លោក ថឿង គង្គា និងលោកស្រី ថឿង សុភា ដែលត្រូវជាបងប្អូនរបស់លោកស្រី ថឿង ម៉ាលីស ។ មុនឆ្នាំ១៩៧៥ ក្រុម គ្រួសាររបស់លោកស្រី រស់នៅក្នុងខេត្តស្វាយរៀង។ ឪពុកធ្វើជាទាហាន និងជាអ្នកយាមគ្រាប់ក្នុងបន្ទាយ និងម្ដាយជាអ្នកលក់បន្លែនៅក្នុងផ្សារសាលាស្រុកដែលជាប់ព្រៃឆ្លាក់។ ចំណែកបងកំពុងតែសិក្សា នៅសាលារៀនជាប់ស្ពានត្រៃតាហោទំនប់ទឹក។ នៅឆ្នាំ១៩៧៥ ប៉ុលពតបានយកឪពុក បងប្រុស ថឿង ជា ថឿង វាសនា ថឿង មេសា យកទៅរៀនសូត្រ។ តែក្រោយមកលោកស្រីបានឃើញតែ បងប្រុស វាសនា និងបង មេសា មកវិញ។ ចំណែក ឯឪពុក និងបងប្រុស ថឿង ជា មិនបានត្រឡប់មកវិញនោះទេ។ នៅក្នុងឆ្នាំ១៩៧៦ ទាហានប៉ុលពតបានជម្លៀស ម្ដាយបងប្អូន និងលោកស្រី ទាំងអស់ទៅភូមិទឹកថ្លាខេត្តព្រៃវែង ហើយបានស្នាក់នៅក្នុងផ្ទះគំរូមួយ ដែលគេសង់នៅក្នុងវាលស្រែ។ ទៅដល់ទីនោះ ពួកគេបានបំបែកគ្រួសារលោកស្រី នៅផ្សេងពីគ្នា ដែលធ្វើឲ្យលោកស្រី អ្នកម្ដាយ និងប្អូនៗបានបែកពីបងស្រីបងប្រុសទាំង៥នាក់នេះ រហូតមកដល់បច្ចុប្បន្ន។ (ជួយបញ្ជាក់ផងតើពួកគាត់ទាំង៥នាក់សុទ្ធតែជាបង ឬមានប្អូនដែរ បើសិនជាមានប្អូន សូមជួយដូរពាក្យឲ្យផង)។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“សូមប្រកាសស្វែងរកលោក ថឿង វាសនា លោក ថឿង មេសា លោកស្រី ថឿង មិថុនា លោក ថឿង គង្គា និងលោកស្រី ថឿង សុភា ដែលត្រូវជាបងប្អូនប្រុស ស្រីរបស់លោកស្រី ថឿង ម៉ាលីស ។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច។