លោក អាន ប៉ុណ្ណារ៉ា ហៅ គ័ង ស្វែងរកបងប្អូន៣នាក់
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក អាន លាងអេង លោកស្រី អាន ប៉ុណ្ណារី ហៅ សេងហៀង លោក អាន សារិទ្ធ ហៅ សេងលៀម ដែលត្រូវជាបងប្អូនបង្កើតរបស់លោក អាន ប៉ុណ្ណារ៉ា ហៅ គ័ង។ មុនឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោករស់នៅម្ដុំផ្សារកាប់គោ ក្រុងភ្នំពេញ។ ឪពុករបស់លោកធ្វើជាជាងកាត់ដេរខោអាវ នៅក្នុងផ្សារកាប់គោ ហើយម្ដាយរបស់លោកជាអ្នករកស៊ី យកឥវ៉ាន់ទៅលក់នៅព្រែកចាក ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មួយអាទិត្យទើបម្ដាយរបស់លោកត្រឡប់មកលេងកូនម្ដង។ ចំណែកបងប្អូនរបស់លោកនៅរៀនទាំងអស់ គ្នា នៅសាលាទួលស្វាយព្រៃ។ ឆ្នាំ១៩៧៥ ទាហានប៉ុលពតបានចូលមកដល់ក្រុងភ្នំពេញ ឪពុករបស់លោកបានយកបងប្រុស អាន លាងអេង ប្អូនស្រី អាន ប៉ុណ្ណារី ហៅ សេងហៀង និងប្អូនប្រុស អានប៉ុណ្ណារិទ្ធ ហៅ សេងលៀម ទៅផ្ញើនៅផ្ទះអ្នករាប់អានគ្នាជាមួយឪពុករបស់លោកឈ្មោះ លីវ ដែលជាអ្នកទិញ និងលក់អេតចាយ នៅម្ដុំសុកហុក។ ក្នុងថ្ងៃដដែល លោកជាមួយឪពុកត្រូវប៉ុលពតជម្លៀសចេញពីភ្នំពេញ តាមផ្លូវជាតិលេខ១ ទៅនៅអ្នកលឿង។ តាំងពីនោះមកលោកបានបែកពីបងប្អូនទាំង៣នាក់ មិនដឹងថាត្រូវទាហានប៉ុលពតជម្លៀសទៅតាមគ្រួសាររបស់លោក លីវ ដែលមានភិនភាគខ្នងគមឬបានបែកទៅកន្លែងណានោះទេ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“សូមប្រកាសស្វែងរកលោក អាន លាងអេង លោកស្រី អាន ប៉ុណ្ណារី ហៅ សេងហៀង លោក អាន សារិទ្ធ ហៅ សេងលៀម ដែលត្រូវជាបងប្អូនបង្កើតរបស់លោក អាន ប៉ុណ្ណារ៉ា ហៅ គ័ង។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច។