លោក ឈួន ឈីន ស្វែងរក​ឪពុក​ឈ្មោះ ឈួន និង​បងប្រុស​ឈ្មោះ ឈួន ជៀល

33

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក​ ឈួន លោក ឈួន ជៀល ដែល​ត្រូវជា​ឪពុក ​និង​បងប្រុស​បង្កើត​របស់​លោក ឈួន ឈីន។ លោក ឈួន ឈីន មាន​អាយុ ៤៣ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ មាន​លោក​ឪពុក​ឈ្មោះ ឈួន និង​ម្ដាយ​ឈ្មោះ ធុក និង​មាន​បងប្អូន​បង្កើត​ចំនួន២នាក់ ទី១ លោក ឈួន ជៀល ទី២ លោក ឈួន ឈីន មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក ឈួន ឈីន រស់នៅ​ជុំ​គ្នា​នៅ​ផ្ទះ​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ឪពុក​លោក​ធ្វើ​ជា​ទាហាន​លន់នល់ ចំណែក​ម្ដាយ​ជា​មេផ្ទះ។ នៅ​ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ពេល​ដែល​ប៉ុលពត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុងភ្នំពេញ ឪពុក ​និង​បងប្រុស​របស់​លោក​មិន​បាន​នៅ​ផ្ទះ​ទេ ដោយ​ឪពុក​លោក​ទៅ​ធ្វើការ ឯ​បងប្រុស​ទៅ​រៀន គឺ​នៅ​សល់​តែ​លោក និង​ម្ដាយ​ប៉ុណ្ណោះ។ ចាប់​តាំង​​ពី​ពេល​នោះ​មក លោក​ក៏​បាន​បាត់​ដំណឹង​​ឪពុក និង​បងប្រុស​រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក​ ឈួន លោក ឈួន ជៀល ដែល​ត្រូវជា​ឪពុក​និង​បងប្រុស​បង្កើត​របស់​លោក ឈួន ឈីន ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច។