លោកស្រី ស៊ី ចាន់ធឿន ហៅ ច្រេច ស្វែងរក​ក្រុម​គ្រួសារ

21

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​ក្រុម​គ្រួសារ​របស់​លោកស្រី ស៊ី ចាន់ធឿន ហៅ ច្រេច​។​ លោកស្រី ស៊ី ចាន់ធឿន ហៅ ច្រេច មាន​ឪពុក​ឈ្មោះ ស៊ី និង​ម្ដាយ​ឈ្មោះ ជូ មាន​បងប្អូន​បង្កើត​ចំនួន ៦នាក់។ បងស្រី​ទី១​​ស្រី ស៊ី ស៊ីន បងស្រី​ទី២ ស៊ី សុម៉ាលី បងប្រុស​ទី៣ ស៊ី ចាន់ទ្រី ទី៤​​គឺ​លោកស្រី ស៊ី ចាន់ធឿន ប្អូន​ស្រី​ទី៥​ ស៊ី ចន្ធីនិង​ប្អូន​ស្រី​ទី៦លោកស្រី ស៊ី ចន្ធូ មុន​ឆ្នាំ១៩៦៩ គ្រួសារ​លោកស្រី​រស់នៅ​ជុំ​គ្នា​នៅ​​ខេត្ត​តាកែវ ដោយ​ផ្ទះ​លោកស្រី​មាន​ចម្ងាយ​ប្រហែល​ជា​មួយ​គីឡូម៉ែត្រ ពី​ផ្សារ​តាកែវពី​មុខ​​ផ្ទះ​​នោះ​មាន​ឡឥដ្ឋ​ធំ​មួយ និង​នៅ​ខាង​លិច​ផ្ទះ​មាន​​ម៉ាស៊ីន​ភ្លើង​អគ្គិសនី​ខេត្ត​តាកែវ។ នៅ​ឆ្នាំ១៩៦៩ ដោយសារ​តែ​គ្រួសារ​លោកស្រី​មាន​ជីវភាព​ក្រ​លំបាក ទើប​មាន​ស្ត្រី​ម្នាក់​ឈ្មោះ តាក់ជូ ប្ដី​ឈ្មោះ សេប ទុន ធ្វើ​ជា​ប៉ូលិស មក​យក​លោកស្រី​ទៅ​​រស់នៅ​ជាមួយ។ ពេល​នោះ លោកស្រី​ទើប​តែ​មាន​អាយុ​ប្រហែល ១២ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោកស្រី​ក៏​បាន​បែក​ពី​គ្រួសារ​ចាប់​តាំង​ពី​ពេល​នោះ​មក។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​ក្រុម​គ្រួសារ​របស់​លោកស្រី ស៊ី ចាន់ធឿន ហៅ ច្រេច​ ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច។