លោកស្រី ទូច មួយកៀ ហៅអាមួយ ឬចង្រិត ស្វែងរកបងថ្លៃ និងក្មួយស្រី ២នាក់
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកបងថ្លៃ និងក្មួយស្រី២នាក់ របស់លោកស្រី ទូច មួយកៀ ហៅអាមួយ ឬចង្រិត។ លោកស្រី តោ ឬតៅ មានស្រុកកំណើតនៅភូមិតាគោក ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់លោកស្រីឈ្មោះ ស៊្រុន ម្ដាយមិនចាំឈ្មោះ។ លោកស្រីមានស្វាមីឈ្មោះ យាន ហុកឡេង ឬទូច ហុកឡេង និងកូនស្រី២នាក់៖ កូនទី១ឈ្មោះ សុខ កូនទី២ឈ្មោះ ចំរើន គ្រួសាររបស់លោកស្រីរស់នៅជុំគ្នានៅម្ដុំវត្តនាគវន្ដ ក្រុងភ្នំពេញ។ ឪពុកម្ដាយរបស់លោកស្រីមានផ្ទះល្វែងសម្រាប់ជួលឲ្យគេ។ បងប្រុសឈ្មោះ យាន ហុកឡេង មានប្រពន្ធឈ្មោះ តោ ឬតៅ រស់នៅជាមួយគ្រួសាររបស់លោកស្រីនៅក្រុងភ្នំពេញ ហើយមានកូនចំនួន២នាក់ កូនទី១ឈ្មោះ សុខ កូនទី២ឈ្មោះ ចំរើន។ ឆ្នាំ១៩៧២ ដោយប្រទេសមានការជ្រួលច្របល់ ស្វាមីរបស់លោកស្រីត្រូវគេបញ្ជូនឲ្យទៅប្រចាំការនៅខេត្តកំពង់ស្ពឺ ពេលនោះលោកស្រីក៏បានទៅជាមួយដែរ។ តាំងពីពេលនោះលោកស្រីមិនបានទទួលដំណឹងអ្វីទៀតទេពីពួកគាត់។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកបងថ្លៃ និងក្មួយស្រី២នាក់ របស់លោកស្រី ទូច មួយកៀ ហៅអាមួយ ឬចង្រិត។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។