លោកស្រី មាស អៀប ស្វែងរក​ឪពុក​ឈ្មោះ ព្រំ គឿន ហៅ តាកើច

47

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ព្រំ គឿន ហៅ តាកើច ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោកស្រី មាស អៀប។ លោក​ ព្រំ គឿន ហៅ តាកើច មាន​ប្រពន្ធ​ឈ្មោះ អួន ទូច កូន​ទី ១ ឈ្មោះ មាស កំរង កូន​ទី ២ ឈ្មោះ មាស អៀប កូន​ទី ៣ ឈ្មោះ មាស​ ធីម។ នៅ​ឆ្នាំ ១៩៧៥ ពេល​ដែល​ពួក​ប៉ុល ពត​ ​ចូល​មក​ដល់​ខេត្ត តាកែវ ក៏​​​បាន​ជម្លៀស​ក្រុម​គ្រួសារ​របស់ លោកស្រី​ មាស អៀប ទៅ​ខេត្ត​ កោះកុង។ នៅ​ពេល​ដល់​ខេត្ត​ កោះ​កុង លោក ព្រំ គឿន ហៅ តា​កើច ដែល​ត្រូវ​ជា​ឪពុក​របស់​លោកស្រី​ មាស អៀប ត្រូវ​បាន​ពួក​ប៉ុល ពត ឲ្យ​ធ្វើ​ជា​មេ​បញ្ជាការ​ខាង​កង​ចល័ត​ រី​ឯ​ម្ដាយ​​ និង​ កូន​ធ្វើ​ជា​កង​ចល័ត​ខាង​ មនុស្ស​ចាស់​ ហើយ​និង​ធ្វើ​កង​កុមារ ​។នៅ​ឆ្នាំ​ ១៩៧៩​ ទ័ព​រំដោះ​បាន​ចូល​មក​ ពេល​នោះ​ម្ដាយ​របស់​លោកស្រី​ មាស អៀប បាន​ដឹង​​ណឹង​ថា​ និង​មាន​ពួក​កង​ចល័ត​មក​ចាប់​យក​ឪពុក​ទៅ​សម្លាប់​ ។ បន្ទាប់មក​​ម្ដាយ​របស់​លោកស្រី​​ បាន​លួច​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​ឪពុក​ថា​ឲ្យ​គេច​ខ្លួន​ទៅ​ ព្រោះ​​គេ​ជិត​មក​ចាប់​​ឪ​វា​ឯង​ទៅ​សម្លាប់​ហើយ​។ ​ម្ដាយ​លោកស្រី​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ ហើយ​លោក​ឪពុក​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ដោយ​មិន​បាន​និយាយ​ ឬ ផ្ដាំ​ផ្ញើ​អ្វី​ទាំង​អស់​។ចាប់​តាំង​ពី​ពេល​នោះ​មក​បាត់​ដំណឹង​របស់​លោក​ឪពុក ព្រំ គឿន ហៅ តា​កើច រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ព្រំ គឿន ហៅ តាកើច ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោកស្រី មាស អៀប ប្រសិនបើ​លោក​ ព្រំ គឿន ហៅ តាកើច ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។