លោក ម៉ក់ ទូច ស្វែងរក​ក្មួយៗ​ជីដូន​មួយ​ជាច្រើន​នាក់

38

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​​លោកស្រី ម៉ក់ លាង លោក ស៊ុន លោក ស៊ុន ស្រៀង លោក ស៊ុន ឆេង លោក ស៊ុន ហួត លោកស្រី ស៊ុន លីអេង លោក សឿន ខ្លុយ លោក សឿន ដេន លោកស្រី សឿន តាប៊ៃ ហៅ សាក់ស៊ីស្បោង ហៅ​ឡូតូ លោកស្រី ម៉ក់ អូន លោក បែន បុប្ផា លោកស្រី បែន ប៉ុក លោកស្រី ម៉ក់ ខ្ញីប ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ និង​ក្មួយៗ​ជីដូន​មួយ​ របស់​លោក​ ម៉ក់ ទូច ។ លោក ម៉ក់ ទូច មាន​អាយុ​៧០ឆ្នាំ មាន​ឪពុក​ឈ្មោះ ម៉ក់ សុខ ម្ដាយ​ឈ្មោះ ទុល ស្ដើង និង​មាន​បងប្អូន​បង្កើត​ចំនួន​៦នាក់ ស្រី១នាក់ និង​មាន​ស្រុក​កំណើត​ខេត្ត​ព្រៃវែង។ លោក ម៉ក់ ទូច បាន​មក​រស់នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ឪពុក​ធំ​ នៅ​ម្ដុំ​សាលា​បាក់ទូក​ សង្កាត់៣​ ក្រុង​ភ្នំពេញ ហើយ​កាលនោះ​លោក​ធ្វើ​ជា​អ្នក​ដើរ​ទា​លុយ​គេ។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​ធ្វើ​ទាហាន​កងពល៧ នៅ​ភ្នំ​បាសិត ហើយ​នៅ​ខែ​១​ឆ្នាំ១៩៧៥ លោក​បាន​ផ្លាស់​ទៅ​ខេត្ត​បាត់​ដំបង។ ចាប់​តាំង​ពី​ពេលនោះ​មក​លោក​បាន​បាត់​ដំណឹង​ពី​ក្រុម​គ្រួសារ​ឪពុក​ធំ​ ម្ដាយ​ធំ​ បងប្អូន​ជីដូន​មួយ​ និង​ក្មួយ​ៗ​ ជាច្រើន​ទៀត​រហូត​ដល់​បច្ចុប្បន្ន។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​​លោកស្រី ម៉ក់ លាង លោក ស៊ុន លោក ស៊ុន ស្រៀង លោក ស៊ុន ឆេង លោក ស៊ុន ហួត លោកស្រី ស៊ុន លីអេង លោក សឿន ខ្លុយ លោក សឿន ដេន លោកស្រី សឿន តាប៊ៃ ហៅ សាក់ស៊ីស្បោង ហៅឡូតូ លោកស្រី ម៉ក់ អូន លោក បែន បុប្ផា លោកស្រី បែន ប៉ុក លោកស្រី ម៉ក់ ខ្ញីប ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ និង​ក្មួយៗ​ជីដូន​មួយ​ របស់​លោក​ ម៉ក់ ទូច ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។