លោកស្រី ហុង អេងលី ហៅ កំពឹកសក ស្វែងរក​កូនស្រីឈ្មោះ ឡុង មុំ ហៅ អាមុំ

39

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី ឡុង មុំ ហៅ អាមុំ ដែលត្រូវ​ជា​កូនស្រី​របស់​លោកស្រី​ ហុង​ អេងលី ហៅ កំពឹកសក លោកស្រី មាន​ឪពុក​ឈ្មោះ លាង ហម ម្ដាយ​ឈ្មោះ ហ៊ួយ និង​មាន​បងប្អូន​ចំនួន ៩នាក់ ស្រី ២នាក់ លោកស្រី​ជា​កូនទី៩។នៅមុន​ឆ្នាំ ១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី ហុង អេងលី ហៅ កំពឹសសក រស់នៅ​ផ្ទះ​ទល់មុខ​រោងកុន​គិរីរម្យ ក្រុងភ្នំពេញ ដោយ​លោកស្រី បើកហាង​កាត់ដេរ​សំលៀកបំពាក់​ឈ្មោះ រស្មីនារី ចំណែក​ស្វាមី​របស់​លោកស្រី ធ្វើជា​អ្នក​ភាស៊ី​នៅ​ផ្សារធំថ្មី ហើយ​កូនប្រុសទី១ ឈ្មោះ ឡុង សូវី និង​កូនស្រីទី២ ឈ្មោះ ឡុង វណ្ណា រៀន​នៅ​សាលា​យុគន្ធរ រីឯ​កូនៗ ផ្សេងៗ​ទៀត រៀន​នៅ​សាលា​វត្ត​មហាមន្ត្រី និង​ជួល​គ្រូ​មក​បង្រៀន​នៅ​ផ្ទះ។ នៅ​ឆ្នាំ ១៩៧៥ ពួក ប៉ុល ពត បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុងភ្នំពេញ​ទាំងអស់ ហើយ​ក្រុម​គ្រួសារ​របស់​លោកស្រី ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ខេត្ត​កណ្ដាល ដោយ​ធ្វើជា​កងចល័ត។ លោកស្រី បាន​បែកពី​កូនឈ្មោះ ឡុង មុំ ហៅ អាមុំ នៅ​ឆ្នាំ ១៩៧៨ ដោយសារ​ពួក ប៉ុល ពត បាន​បំបែក​លោកស្រី ឡុង មុំ ហៅ អាមុំ ឲ្យ​ទៅ​រស់នៅ​កងកុមារ​ឆ្ងាយ​ពី​ឪពុកម្ដាយ។ ចាប់តាំង​ពី​ពេល​នោះ​មក​លោកស្រី ហុង អេងលី មិន​ដែល​បាន​ដឹង​ដំណឹង​របស់​លោកស្រី ឡុង មុំ ហៅ មុំ រហូត​ដល់​ប្រទេស​ត្រូវ​បាន​រំដោះ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី ឡុង មុំ ហៅ អាមុំ ដែលត្រូវ​ជា​កូនស្រី​របស់​លោកស្រី​ ហុង​ អេងលី ហៅ កំពឹកសក ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។