លោកស្រី ហ៊ីប ណៃយីម ស្វែងរកកូនប្រុសបង្កើតឈ្មោះ អ៊ីង សំអុល
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក អ៊ីង សំអុល ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកស្រី ហ៊ីប ណៃយីម។ លោកស្រីមានស្វាមីឈ្មោះ សេង អ៊ីង លោកទាំងពីរមានកូនចំនួន៤នាក់ (ស្រី២នាក់ ប្រុស២នាក់)៖ កូនទី១ឈ្មោះ អ៊ីង សំអុល កូនទី២ឈ្មោះ អ៊ីង ទូច កូនទី៣ឈ្មោះ អ៊ីង ឈុនលៀប កូនទី៤ឈ្មោះ អ៊ីង សំអាត។ មុនឆ្នាំ១៩៧៥ គ្រួសាររបស់លោកស្រី រស់នៅជុំគ្នានៅ ខេត្តកំពង់ចាម។ គ្រួសាររបស់លោកស្រីប្រកបរបរធ្វើស្រែ។ ឆ្នាំ១៩៧៤ កូនប្រុសរបស់លោកស្រីឈ្មោះ អ៊ីង សំអុល បានទៅបួសជាព្រះសង្ឃនៅវត្តរកាគយ។ ឆ្នាំ១៩៧៥ ពួកប៉ុលពតបានចាប់បង្ខំឲ្យព្រះសង្ឃទាំងអស់ និងកូនប្រុសអ៊ីង សំអុល ឲ្យសឹងជាប្រជាជនធម្មតាវិញ។ ក្រោយមកកូនប្រុសអ៊ីង សំអុល បានមករស់នៅជាមួយក្រុមគ្រួសារវិញនៅស្រុកកំណើត។ ឆ្នាំ១៩៧៧ ពួកប៉ុលពតបានបំបែកកូនប្រុស អ៊ីង សំអុល ដោយប្រាប់ថាទៅធ្វើជាជាងក្រឡឹង(មិនដឹងនៅណាទេ)។ តាំងពីពេលនោះលោកស្រីក៏បាត់ដំណឹងពីកូនប្រុសរហូតមក។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោក អ៊ីង សំអុល ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកស្រី ហ៊ីប ណៃយីម។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។