លោកស្រី អ៊ិន វង ហៅ វង ស្វែងរកក្រុម គ្រួសារ
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកតា អ៊ិន ហន លោកយាយ ឡេង ឆេង លោក អ៊ិន លៀន លោកស្រី អ៊ិន គឹមលៀប លោកស្រី អ៊ិន គឹមលៀង ដែលត្រូវជាឪពុកម្ដាយ និងប្អូនស្រីប្អូនប្រុសរបស់លោកស្រី អ៊ិន វង ហៅ វង ។ លោកស្រី អ៊ិន វង ហៅ វង មានឪពុកឈ្មោះ អ៊ិន ហន ម្ដាយឈ្មោះ ឡេង ឆេង និងមានបងប្អូនចំនួន៥នាក់ ទី១ លោកស្រី អ៊ិន វង ហៅ វង ទី២ លោក អ៊ិន ហាក់ងួន ទី៣ លោក អ៊ិន លៀន ទី៤ លោកស្រី អ៊ិន គឹមលៀប ទី៥ លោកស្រី អ៊ិន គឹមលៀង ។ មុនឆ្នាំ១៩៧៥ ក្រុម គ្រួសាររបស់លោកស្រី រស់នៅស្រុកកំណើតនៅភូមិឫស្សីកែវ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ ចំណែកលោកស្រី បានរស់នៅជាមួយយាយតា នៅខេត្តកណ្ដាល ។ ក្រោយមកបានមករស់នៅជាមួយឪពុកម្ដាយវិញនៅភ្នំពេញ ។ នៅឆ្នាំ១៩៧៦ លោកស្រី បានបែកពីក្រុមគ្រួសារ ដោយសារលោកស្រី បាននាំប្អូនប្រុសឈ្មោះ អ៊ិន ហាក់ងួន រត់ទៅនៅជាមួយ តាយាយ នៅស្រុកកំណើតឯខេត្តកណ្ដាលវិញ ។ ចំណែកឪពុកម្ដាយបងប្អូនផ្សេងទៀតរស់នៅភូមិបាត់ដឹងដដែល។ ក្រោយមកទៀតមិនដឹងថា ក្រុមគ្រួសាររបស់លោកស្រី ត្រូវពួកប៉ុលពតជម្លៀសទៅទីណានោះទេ ។ ចាប់តាំងពីពេលនោះមក លោកស្រី មិនបានទទួលដំណឹងអ្វីសោះ ពីក្រុមគ្រួសារ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកតា អ៊ិន ហន លោកយាយ ឡេង ឆេង លោក អ៊ិន លៀន លោកស្រី អ៊ិន គឹមលៀប លោកស្រី អ៊ិន គឹមលៀង ដែលត្រូវជាឪពុកម្ដាយ និងប្អូនស្រីប្អូនប្រុសរបស់លោកស្រី អ៊ិន វង ហៅ វង ។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។