លោកស្រី លឹម ហ្គិចជូ ស្វែងរកប្អូនប្រុសស្រី៤នាក់
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកស្រី លឹម ហ្គិចស៊ីម លោកស្រី លឹម ហ្គិចគង់ លោកស្រី លឹម ហ្គិចសាំង និងលោក លឹម អ៊ុយហួ ដែលត្រូវជាប្អូនប្រុសស្រី របស់លោកស្រី លឹម ហ្គិចជូ។ លោកស្រី មានឪពុកឈ្មោះ លឹម តៅម៉ូវ ម្ដាយឈ្មោះ តាន់ សៀវអេង និងមានបងប្អូនបង្កើតចំនួន៦នាក់ ស្រី៥នាក់ ទី១ លឹម ហ្គិចខេង ទី២ លឹម ហ្គិចជូ ទី៣ លឹម ហ្គិចស៊ីម ទី៤ លឹម ហ្គិចគង់ ទី៥ លឹម ហ្គិចសាំង និងទី៦ លឹម អ៊ុយហួ ។ មុនឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោកស្រីរស់នៅភ្នំពេញ ផ្ទះនៅផ្ដុំផ្សារអូរឫស្សី ទល់មុខរោងកុនសព្រហ្មមាស។ នៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោកស្រីត្រូវបានគេជម្លៀសចេញពីភ្នំពេញ ទៅដល់ស្អាងព្រែកតូច ខេត្តកណ្ដាល ។ លោកស្រី បានបែកពីក្រុមគ្រួសារដោយសារលោកស្រី ទៅចាំយកដី៤–៥ថ្ងៃ នៅសាត់ត្បូ ទើបលោកស្រីត្រឡប់មកវិញ ប៉ុន្តែនៅពេលនោះ គេបានបិតផ្លូវមិនអោយលោកស្រីត្រឡប់ទៅរកក្រុមគ្រួសាររបស់លោកស្រី ។ ហើយចាប់តាំងពីពេលនោះមកលោកស្រីបានបាត់ដំណឹងពីក្រុមគ្រួសាររហូតមក។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកស្រី លឹម ហ្គិចស៊ីម លោកស្រី លឹម ហ្គិចគង់ លោកស្រី លឹម ហ្គិចសាំង និងលោក លឹម អ៊ុយហួ ដែលត្រូវជាប្អូនប្រុសស្រី របស់លោកស្រី លឹម ហ្គិចជូ។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។