លោកស្រី វ៉ាន់ សុខា ស្វែងរកបងស្រីបង្កើតឈ្មោះ វ៉ាន់ សុខន
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកស្រី វ៉ាន់ សុខន ដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រី វ៉ាន់ សុខា។ លោកស្រី វ៉ាន់ សុខន កើតឆ្នាំ១៩៥៦ មានស្រុកកំណើតនៅ ខេត្តកំពត លោកស្រីមានឪពុកឈ្មោះ វ៉ាន់ វ៉ង និងម្ដាយឈ្មោះ អ៊ឹង ឈីវហេង ហើយមានបងប្អូនបង្កើតចំនួន៥នាក់ ស្រីទាំង៥ ។កាលពីមុនឆ្នាំ ១៩៧៥ លោកស្រីរស់នៅបន្ទាយទាហានកំបូល ទល់មុខប្រលានយន្តហោះ ទីក្រុងភ្នំពេញ ។ ពេលនោះឪពុក ម្ដាយលោកស្រី ប្រកបមុខរបរលក់ដូរ នៅគីឡូម៉ែត្រលេខ៦។ លោកស្រី វ៉ាន់ សុខន ត្រូវជាបងស្រីបង្កើត ដែលបានបែកគ្នានៅឆ្នាំ១៩៧២ នៅបន្ទាយទាហានកំបូល ម្ដុំពោធិចិនតុង ទីក្រុងភ្នំពេញ ដោយសារសង្គ្រាមឆ្នាំ ១៩៧៥ ខ្មែរក្រហមចូលទីក្រុងភ្នំពេញ បាត់ដំណឹងរហូតដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកស្រី វ៉ាន់ សុខន ដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រី វ៉ាន់ សុខា។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។