លោក អ៊ឹង ប៊ុនម៉េង ហៅ​ទ័រហៀ ស្វែងរក​ឪពុក​ម្ដាយ​បងប្អូន

37

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ក្រុមគ្រួសារ​របស់​លោក អ៊ឹង ប៊ុនម៉េង ហៅ ទ័រហៀ លោក អ៊ឹង ប៊ុនម៉េង មានឪពុក​ឈ្មោះ អ៊ឹង សេងអ៊ីម ម្ដាយ​ឈ្មោះ អ៊ឹង អៃជួង និងមាន​បងប្អូន​ចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់) មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក​រស់នៅ​ជុំ​គ្នា​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី ក្រុង​ភ្នំពេញ។ ពេលនោះ​ឪពុក​របស់​លោក ធ្វើ​ជា​ប៉េអិម ហើយ​ម្ដាយ​ជា​មេផ្ទះ។ ចំណែក​បងប្អូន​របស់​លោក​ទាំងអស់​រៀន​នៅ​សាលា​ចិន ដែល​នៅ​ម្ដុំ​ផ្ទះ​របស់​លោក​ដែរ។ ប៉ុន្តែ​ប្អូនស្រី​ឈ្មោះ អ៊ឹង ប៊ុនហ្គេច (អ្នក​បាត់ខ្លួន) នៅ​តូច​មិន​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ​ទេ។នៅ​ថ្ងៃ១៤មេសា ក្នុង​ពេល​ចូល​ឆ្នាំ​នោះ ពួក​ខ្មែរ​ក្រហម​បាន​ចូល​មក​កាន់​កាប់​ទីក្រុង​ភ្នំពេញ និង​បាន​ជម្លៀស​គ្រួសារ​របស់​លោក​ទៅ​នៅ​ ខេត្ត​កំពង់ស្ពឺ។ ពេលនោះ​គេ​ឲ្យ​លោក​និង​គ្រួសារ ធ្វើ​ស្រែ​ចម្ការ។ នៅ​ឆ្នាំ១៩៧៧ ពួក​ប៉ុលពត​បាន​យក​ឪពុក​របស់​លោក​ទៅ​នៅ​ភូមិ​បាត់ដឹង ខេត្ត​កំពង់ស្ពឺ ដោយ​ប្រាប់​ថា​ឲ្យ​ទៅ​ជួយ​ធ្វើ​ការ​នៅ​ទីនោះ។ ហើយ​តាំងពី​ពេលនោះ​មក​លោក លែង​បាន​លឺ​ដំណឹង​អ្វី​សោះ​ពី​ឪពុក​របស់​លោក។ នៅ​ឆ្នាំ១៩៧៨ ម្ដាយ​របស់​លោក​ត្រូវ​ពួក​ប៉ុលពត​បាន​ចុច​ឈ្មោះ ម្ដាយ​របស់​លោក​ជាមួយ​ប្អូនស្រី អ៊ឹង ប៊ុនហ្គេច ដោយ​ប្រាប់​ថា​ឲ្យ​ទៅ​កាច់​ពោត​នៅ​ភូមិ​បាក់ត្រាង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​កន្លែង​របស់​លោក​រស់នៅ​នោះ​ទេ។ តាំងពី​ពេលនោះ​លោក​ក៏​បាន​បែក​ពី​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​និង​ប្អូនស្រី អ៊ឹង ប៊ុនហ្គេច រហូត​មក។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ក្រុម​គ្រួសារ​របស់​លោក អ៊ឹង ប៊ុនម៉េង ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។