លោកស្រី លឹម គៀង ស្វែងរកបងប្អូនបង្កើត២នាក់

28

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែងរក​លោក លឹម ស្រេង លោក លឹម ឃីម ដែល​ត្រូវ​ជា​បងប្រុស​របស់​លោក​ស្រី លឹម គៀង។លោកស្រី​មាន​ឪពុក​ឈ្មោះ​ លឹម ជាថៃ ម្ដាយ​ឈ្មោះ​ មុយ ជូរ មាន​បងប្អូន​៦​នាក់​ ស្រី១នាក់ ទី១ លឹម ស្រេង ទី២ លឹម ឃីម ទី៣ លឹម គៀង ទី៤ លឹម ផេង ទី៥ លឹម អ៊ុយ ទី៦ លឹម សៀក ។ មុនឆ្នាំ​១៩៧៥​ ក្រុមគ្រួសារ​រស់នៅ​ម្ដុំ​រោងកុន​អង្គរ​ ក្រុងភ្នំពេញ ដោយ​ឪពុក​ម្ដាយ​ធ្វើជា​អ្នក​លក់​សៀវភៅ​នៅ​មុខ​ផ្ទះ​ ។ឆ្នាំ១៩៧៥​ក្រុម​គ្រួសារ​របស់​លោកស្រី​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ទីក្រុងភ្នំពេញ​ទៅ​ដល់​ខេត្ត​បាត់ដំបង។ក្រោយឆ្នាំ​១៩៧៩​លោកស្រី និង​បងប្រុស​ទាំង២​នាក់​របស់​លោកស្រី​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ក្រុង​ភ្នំពេញ​វិញ​។ ​លោកស្រី លឹម គៀង បាន​បែក​ពី​បងប្រុស​បង្កើត​ទាំងពីរ​ នៅឆ្នាំ១៩៧៩ ដោយសារ​នៅ​ពេល​ធ្វើដំណើរ​ត្រឡប់​មក​ដល់​ស្រុក​ក្រឡាញ់​ បងប្រុស​បាន​អោយ​លោកស្រី​ឡើង​ជិះ​រទេះ​ជាមួយ​គេ​ទៅ​មុន។ ចាប់​តាំងពី​ពេល​នោះ​មក​លោកស្រី​បាន​បាត់​ដំណឹង​បងប្រុស​ លឹម ស្រេង និង​លឹម ឃីម រហូត​មកដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែងរក​លោក លឹម ស្រេង លោក លឹម ឃីម ដែល​ត្រូវ​ជា​បងប្រុស​របស់​លោក​ស្រី លឹម គៀង ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។