លោក កែវ រ៉ាដាវី ហៅ ខ្មៅ ស្វែងរក​ប្អូនស្រី​ឈ្មោះ កែវ សុខធិតា ហៅ ស្រីទូច

24

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី កែវ សុខធិតា ហៅ ស្រីទូច ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក កែវ រ៉ាដាវី ហៅ ខ្មៅ លោក កែវ រ៉ាដាវី ហៅ ខ្មៅ កើត​ឆ្នាំ១៩៦០ មាន​ឪពុក​ឈ្មោះ កែវ លឹមហេង ​ម្ដាយ​ឈ្មោះ ក្រួច យឹម និង​មាន​បងប្អូន​បង្កើត ចំនួន៧នាក់ ស្រី២ ប្រុស៥ ទី១ឈ្មោះ កែវ រ៉ាដាវី ​​ទី២ឈ្មោះ កែវ រ៉ាដូនី ទី៣ឈ្មោះ កែវ រ៉ាដូម៉ា ទី៤ឈ្មោះ កែវ រ៉ាដូណា ទី៥ឈ្មោះ កែវ សុខចិន្ដា ទី៦ឈ្មោះ កែវ សុខធិតា ទី៧ឈ្មោះ កែវ សុខមង្គលកាលពី​មុន​ឆ្នាំ ១៩៧៥ លោក កែវ រ៉ាដាវី រស់នៅ​ជួបជុំ​ជាមួយ​ឪពុក ម្ដាយ និង​បងប្អូន​ចំនួន​៧នាក់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ពេល​នោះ​ឪពុក​លោកស្រី​ធ្វើ​ពេទ្យ ម្ដាយ​ជា​មេផ្ទះ លោកស្រី កែវ សុខធិតា ត្រូវជា​ប្អូនស្រី​បង្កើត ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ១៩៧៩ ក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ម្ដុំរោងម៉ាស៊ីនកិនស្រូវ ដោយសារ​លោក​បាន​ទុក​ប្អូនស្រី​ឲ្យ​នៅ​ចាំ​ក្នុង​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រោះ​លោក​ទៅ​តាម​ស្វែងរក​ម្ដាយ​ចុង ឈ្មោះ ពិសី ហើយ​លោក​មិន​បាន​ត្រឡប់​មក​រក​ប្អូនស្រី​វិញ ក៏​បែក​គ្នា​រហូត​ដល់​សព្វថ្ងៃ

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី កែវ សុខធិតា ហៅ ស្រីទូច ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក កែវ រ៉ាដាវី ហៅ ខ្មៅ ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។