លោក សិន ផាត់ ស្វែងរកម្ដាយចុងឈ្មោះ វណ្ណី និងប្អូនស្រីឈ្មោះ ម៉ៅ មួយលី
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកស្រី វណ្ណី លោកស្រី ម៉ៅ មួយលី ដែលត្រូវជាម្ដាយចុង និងប្អូនស្រី របស់លោក សិន ផាត់។ លោក សិន ផាត់ មានអាយុ ៥៣ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សិន ស៊ីម និងម្ដាយឈ្មោះ ប៊ិច ណាង និងមានបងប្អូនចំនួន៣នាក់ប្រុស១ ស្រី២ ទី១ សិន ផាត់ ទី២ សិន សាវិន ទី៣ ម៉ៅ មួយលី ជាប្អូនស្រីឪពុកតែមួយ ម្ដាយផ្សេងគ្នា។ លោក សិន ផាត់ បានបែកពីម្ដាយចុង និងប្អូនស្រី នៅឆ្នាំ១៩៨២ ដោយសារតែម្ដាយចុងរបស់លោក បានត្រូវអ្នកជិតខាងឈ្មោះ គង បាននាំគាត់ទៅរស់នៅខេត្តកំពង់ចាម។ តាំងពីពេលនោះមកលោក សិន ផាន មិនបានលឺដំណឹងអ្វីទៀតឡើយពីគ្រួសាររបស់លោក។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកស្រី វណ្ណី លោកស្រី ម៉ៅ មួយលី ដែលត្រូវជាម្ដាយចុង និងប្អូនស្រីរបស់លោក សិន ផាត់។ ប្រសិនបើអ្នកទាំងពីរ សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់សុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និង ម៉ោង២ ដល់៥ល្ងាច តាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។