លោកស្រី ងួន បូប្ផា ស្វែងរកបងប្អូនបង្កើត
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកស្រី ងួន ណារីណា លោកស្រី ងួន នរិន លោក ងួន ហាង លោក ងួន សារិន លោក ងួន សូរី លោក ងួន បុរី លោក ងួន អនដារ៉ា ដែលត្រូវជាបងប្អូនបង្កើតរបស់លោកស្រី ងួន បូប្ផា។ លោកស្រី មានឪពុកឈ្មោះ ប៉ុក ធឿន ម្ដាយឈ្មោះ ងួន ណារី និងមាន បងប្អូនចំនួន៨នាក់ និងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ មុនឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោកស្រី រស់នៅក្រុងភ្នំពេញ ម្ដុំផ្សារចាស់ ជិតផ្លូវចូលក្រសួងឃោសនាការចាស់ ដោយឪពុកធ្វើជាអ្នកដើរកប៉ាល់នាំទំនិញពីខេត្តព្រះសីហនុទៅប្រទេសក្រៅ ម្ដាយធ្វើជាអ្នកទទួលបញ្ចាំនៅផ្ទះ បងស្រី ងួន ណារីណា ធ្វើជាពេទ្យធ្មេញ។ លោកស្រី ងួន បូប្ផា បានបែកពីបងស្រីទី១ ទី២ និងបងប្រុសទី៣ ដែលបានចេញទៅរៀននៅប្រទេសបារាំងក្នុងឆ្នាំ១៩៧១ និងបងប្អូនចំនួន៥នាក់ទៀតដែលបានបែកគ្នានៅឆ្នាំ១៩៧៥ ដោយសារលោកស្រី ទៅរស់នៅជាមួយពូ មីង(លោកស្រី ចាន់ ស៊ីនួន និងស្វាមីឈ្មោះ វ៉ាន់ ស៊ីវ៉ាន់ )នៅខេត្តប៉ៃលិន។ ចាប់តាំងពីពេលនោះមកលោកស្រី មិនបានទទួលដំណឹងរបស់បងប្អូនទាំងអស់រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកស្រី ងួន ណារីណា លោកស្រី ងួន នរិន លោក ងួន ហាង លោក ងួន សារិន លោក ងួន សូរី លោក ងួន បុរី លោក ងួន អនដារ៉ា ដែលត្រូវជាបងប្អូនបង្កើតរបស់លោកស្រី ងួន បូប្ផា។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។