លោកស្រី ហ៊ិន ស៊ីណើប ស្វែង​រក​ប្អូនប្រុសឈ្មោះ ហ៊ិន សាងត ហៅ ពេជ្រ សំភា

25

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ហ៊ិន សាងត ហៅ ពេជ្រ សំភា ដែលត្រូវជាប្អូនប្រុស​បង្កើតរបស់លោកស្រី ហ៊ិន ស៊ីណើប ។ លោកស្រី ហ៊ិន ស៊ីណើប មានឪពុកឈ្មោះ ហ៊ិន ហួត និងម្ដាយឈ្មោះ ថុន សី មានបងប្អូន៦នាក់ ទី១ លោកស្រី ហ៊ិន ស៊ីណើប ទី២ លោក ហ៊ិន សាហ៊ិន ទី៣ លោកស្រី ហ៊ិន ស៊ីណាត ទី៤ លោក ហ៊ិន សាងត ហៅ ពេជ្រ សំភា ទី៥ លោកស្រី ហ៊ិន ស៊ីណែត និងទី៦ លោក ហ៊ិន សុធា ហៅ ពៅ។ នៅឆ្នាំ១៩៨៣ ដោយសារគ្រួសាររបស់លោកស្រី ហ៊ិន ស៊ីណើប មានជីវភាពមិនសូវល្អ ដូច្នេះហើយប្អូនប្រុសរបស់លោកស្រី ឈ្មោះ ហ៊ិន សាងត ហៅ ពេជ្រ សំភា បានសម្រេចចិត្តចាកចេញពីគ្រួសារ ដើម្បីទៅរកការងារធ្វើនៅខេត្តសៀមរាប ។ នៅឆ្នាំ១៩៨៦ លោក ហ៊ិន សាងត ហៅ ពេជ្រ សំភា បានផ្ញើរថ្នាំពេទ្យមកឲ្យម្ដាយរបស់លោកស្រី ហ៊ិន ស៊ីណើប តាមរយៈ​កូនធម៌របស់ម្ដាយលោកស្រីឈ្មោះ សុខ ខេត ។មុនម្ដាយ​របស់លោកស្រីបានស្លាប់ គាត់បានប្រាប់ថា កូនធម៌ម្ដាយរបស់​លោកស្រី ឈ្មោះ សុខ ខេត រស់នៅស្រុកបារាយ ខេត្តកំពង់ធំ ប៉ុន្ដែមិនស្គាល់ភូមិ នោះទេ។ ចាប់តាំងពីពេលនោះមក លោកស្រីមិនបានទទួលដំណឹងអ្វីពីប្អូនប្រុសឈ្មោះ ហ៊ិន សាងត ហៅ ពេជ្រ សំភា រហូតមកដល់បច្ចុប្បន្ន ៕

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ហ៊ិន សាងត ហៅ ពេជ្រ សំភា ដែលត្រូវជាប្អូនប្រុស​បង្កើតរបស់លោកស្រី ហ៊ិន ស៊ីណើប ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ នៅរៀងរាល់ម៉ោងធ្វើការ​ចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ វេលាម៉ោង៨ ដល់ ១២ថ្ងៃត្រង់ និង ម៉ោង ២ ដល់ ៥ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។