លោកស្រី តាំង គីមផូន ស្វែងរក​​​បងប្រុស​ឈ្មោះ តាំង គីមឡក

37

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក តាំង គីមឡក ដែល​ត្រូវជា​បងប្រុស​របស់​លោកស្រី តាំង គីមផូន លោកស្រី មាន​ឪពុក​ឈ្មោះ តាំង ហ្ស៊ី ម្ដាយ​ឈ្មោះ លី ស៊ីងហូ និង​មាន​បងប្អូន​បង្កើត​ចំនួន ៩នាក់ ស្រី៣នាក់ មាន​ស្រុកកំណើត​នៅ ខេត្ត​បាត់ដំបង ១.តាំង គឹមឆូយ ២.តាំង គឹមឆេង ៣.តាំង គឹងអន ៤.តាំង គីមឡក ៥.តាំង គីមចាន់ ៦.តាំង គីមតឹក ៧.តាំង គឹមឡៃ ៨.តាំង គឹមហ្វូន ៩.តាំង គឹម ឆឺង ។ មុនឆ្នាំ១៩៧៥ លោកស្រី និង​ក្រុម​គ្រួសារ​រស់នៅ​ស្វាយស៊ីសុផុន ខេត្ត​បាត់ដំបង (បច្ចុប្បន្ន​ស្ថិតនៅ​ក្នុង​ទឹកដី​​ខេត្ត​បន្ទាយមានជ័យ)។ ហើយ​ក្នុង​ឆ្នាំ១៩៧៣ លោកស្រី បងប្រុស​ទី១ និង​បងប្រុស​ទី៣ បាន​ទៅ​រៀន​ជាជាង​ក្រឡឹង នៅ​ខេត្ត​ប៉ៃលិន។ នៅ​ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ចូល​កងចល័ត​ផ្សេង​ៗ​គេ​ទាំងអស់។ ហើយ​នៅ​ក្នុង​ឆ្នាំ១៩៧៦ បងប្រុស​ឈ្មោះ តាំង គីមឡក បាន​មក​លេង​គ្រួសារ​បាន​ម្ដង​ដែរ ហើយ​ពេល​ត្រឡប់​ទៅ​វិញ​ក៏​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក តាំង គីមឡក ដែល​ត្រូវជា​បងប្រុស​របស់​លោកស្រី តាំង គីមផូន ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។