លោកស្រី ភាស់ ហៅ នឹន សុភ័ក្រ ស្វែងរកលោកឪពុក និងបងប្រុសបងស្រី
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោកតា សៅ លោកស្រី ភណ្ឌ និងលោក ភា ដែលត្រូវជាឪពុក និងបងស្រីបងប្រុសរបស់លោកស្រី ភាស់ ។ លោកស្រី មានឪពុកឈ្មោះ សៅ ម្ដាយឈ្មោះ រឹម និងមានបងប្អូនបង្កើតចំនួន៥នាក់ ទី១ ឈ្មោះ ចក់ ទី២ឈ្មោះ ម៉ៅ ទី៣ឈ្មោះ ភណ្ឌ ទី៤ឈ្មោះ ភា និងទី៥ឈ្មោះ ភាស់។
លោកតា សៅ និងលោកស្រី ភ័ណ្ឌ ដែលត្រូវជាឪពុក និងបងស្រី បានបែកពីលោកស្រី ភាស់ នៅឆ្នាំ១៩៧៥ ដោយសារឪពុកលោកស្រី បានឲ្យលោកស្រី និងបងប្រុស ភា ទៅនៅជាមួយ ឪពុកម្ដាយចិញ្ចឹម ។ ក្រោយមកនៅឆ្នាំ១៩៨០ លោកស្រី ក៏បានបែកពីបងប្រុស ភា ទៀតដោយសារបងប្រុសទៅធ្វើជាទាហាន ហើយចាប់ពីពេលនោះមកលោកស្រី មិនបានទទួលដំណឹងពីលោកឪពុក និងបងស្រីបងប្រុស រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោកតា សៅ លោកស្រី ភណ្ឌ និងលោក ភា ដែលត្រូវជាឪពុក និងបងស្រីបងប្រុសរបស់លោកស្រី ភាស់ ។ ប្រសិនបើបងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។