លោកស្រី ជួប ស៊ីម៉ុន ហៅក្រៅ ម៉ុន ស្វែងរកកូនបង្កើត
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក ប៉េង ឡុង កើតឆ្នាំ១៩៨៣ ត្រូវជាកូនរបស់លោកស្រី ជួប ស៊ីម៉ុន ដែលបានបាត់កាលពីឆ្នាំ ១៩៩៣ នៅទីក្រុងភ្នំពេញ ។លោក ប៉េង ឡុង មានម្ដាយឈ្មោះ ជួប ស៊ីម៉ុន មានឪពុកឈ្មោះ វី ។ លោក ប៉េង ឡុង មានបងប្អូនប្រុស ០២ នាក់ទី១ឈ្មោះ សុខ ឡាយ ទី២ឈ្មោះ ប៉េង ឡុង កាលពីមុនរស់នៅជុំគ្នាជាមួយមា្ដយនៅស្រុកកំណើត ។មុនឆ្នាំ១៩៩៣ លោកស្រី ជួប ស៊ីនម៉ុន ជាអ្នកលក់នំនៅខេត្តបន្ទាយមានជ័យ មានស្វាមីឈ្មោះ វី មានមុខរបរជា កម្មករស៊ីឈ្នួល លោកស្រី មានកូនពីរនាក់ កាលនោះកូនបងលោកស្រី ឈ្មោះ សុខ ឡាយ មានអាយុ១២ឆ្នាំ ចំណែកប្អូន ប៉េង ឡុង មានអាយុ ១០ឆ្នាំ ( ១៩៨៩ ) លោកស្រី បានលែងលះជាមួយស្វាមី ឈ្មោះ វី ដល់ឆ្នាំ ១៩៩៣ កូនលោកស្រី ឈ្មោះ ឡុង ត្រូវបានលោកស្រី នាំមកលេងម្ដាយក្មេកនៅអាគារប៊ូឌីញ ទីក្រុងភ្នំពេញ ពេលលោកស្រី មកដល់ផ្ទះម្ដាយក្មេកមិនបានជួបប្ដីលោកស្រីទេព្រោះផ្ទះប្ដីលោកស្រី នៅជិតគ្នា លោកស្រី ទៅលេងម្ដាយក្មេកបានពីរថ្ងៃ ក៏ត្រលប់មកវីញ ប៉ុន្ដែម្ដាយក្មេកបានប្រាប់ថា ទុកកូននៅលេង សិនទៅមិនដឹងថាពេលណាបានមកលេងទៀតទេ ក៏ទុកកូននៅលេងជាមួយម្ដាយក្មេកបានកន្លះខែ លោកស្រីក៏បានមកភ្នំពេញ ផ្ទះម្ដាយក្មេកដើម្បីយកកូនទៅវីញ ប៉ុន្តែម្ដាយក្មេកបានប្រាប់ថា បាត់ហើយ លោកស្រី ក៏មិនបានហ៊ានសួរដេញដោល ក៏ត្រលប់មកបន្ទាយមានជ័យវីញ ចំណែកកូនក៏បាត់ដំណឹងរហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោក ប៉េង ឡុង កើតឆ្នាំ១៩៨៣ ត្រូវជាកូនរបស់លោកស្រី ជួប ស៊ីម៉ុន ដែលបានបាត់កាលពីឆ្នាំ ១៩៩៣ នៅទីក្រុងភ្នំពេញ ។ ប្រសិនបើបងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។