លោក សំរិទ្ធ ប៊ុនរឿន ស្វែងរកក្រុមគ្រួសារ និងសាច់ថ្លៃ

35

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ក្រុម​គ្រួសារ​ និង​បង​សាច់​ថ្លៃ របស់​លោក​ សំរិទ្ធ ប៊ុនរឿន លោក សំរិទ្ធ ប៊ុនរឿន អាយុ៥០ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​លេខ៣(ផ្សារ​ដើម​ថ្កូវ) ក្រុង​ភ្នំពេញ។ ឪពុក​ឈ្មោះ សំរិទ្ធ សំរង ម្ដាយ​ឈ្មោះ នួន លន និង​មាន​បងប្អូនចំនួន៧នាក់ កូនទី១ឈ្មោះ សំរិទ្ធ សារាម ហៅ​រ៉េម មាន​ប្រពន្ធ​ឈ្មោះ ទឹម យាន។ អ្នក​ទាំងពីរ​មាន​កូន​ចំនួន៣នាក់ មុនឆ្នាំ១៩៧៣ គ្រួសារ​របស់​លោក​រស់នៅ​ជុំ​គ្នា​នៅ​ម្ដុំ​ផ្សារដើមថ្កូវ ។ ឪពុក​​ជា​អ្នក​រត់​ស៊ីក្លូ ចំណែក​ម្ដាយ​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារដើមថ្កូវ។ ឆ្នាំ១៩៧៣ បងប្រុស​ឈ្មោះ សំរិទ្ធ សារាម បាន​ឲ្យ​លោក​ទៅ​នៅ​វត្ត​ស្រះ​ចក ព្រោះ​នៅ​ជាមួយ​ម្ដាយ​មិន​បាន​រៀន។ លោកស្រី​បាន​បែក​ពី​បងស្រី​ សំរិទ្ធ សេង និង​ស្វាមីគាត់​នៅ​គល់​ស្ពាន​ជ្រោយចង្វា ដោយ​លោក​ទៅយកខោអាវនៅវត្ត ។ ​បងប្អូន​មាន​​ឈ្មោះ សំរិទ្ធ សោ សំរិទ្ធ សែ សំរិទ្ធ ស្រីពៅ និង​សំរិទ្ធ ប៊ុននី ​នៅឆ្នាំ១៩៧៦ លោក​បាន​បែក​ពី​ពួក​គាត់​​ ដោយសារ​ពួក​ប៉ុលពត​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ខេត្ត​បាត់ដំបង។តាំងពី​ពេលនោះ​លោក​មិន​ដែល​លឺ​ដំណឹង​អ្វី​ទៀត​ទេ​ពី​បងប្អូន​បង្កើត​របស់​លោកស្រី។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ក្រុម​គ្រួសារ​ និង​បង​សាច់​ថ្លៃ របស់​លោក​ សំរិទ្ធ ប៊ុនរឿន ប្រសិន​បើ​​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។