លោក អៀ ចាន់បូណា​ ស្វែងរក​ប្អូនស្រី​បង្កើត

33

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ប្អូនស្រី​របស់​លោក​ អៀ ចាន់បូណា ​ មុន​ឆ្នាំ ១៩៧៥ ក្រុម​គ្រួសារ​លោក អៀ ចាន់បូណា រស់នៅ​ផ្លូវ​សុខហុក ក្រុងភ្នំពេញ ឪពុក​ឈ្មោះ អៀ ឃុនលី ម្ដាយ​ឈ្មោះ ស៊ីវអាន មាន​បងប្អូន​បង្កើត​ចំនួន ៣នាក់ ស្រី ១នាក់ និង​ជីតា​ខាង​ឪពុក​ឈ្មោះ សុខហុក ជីតា​ខាង​ម្ដាយ​ឈ្មោះ គឹម​សាន ម្ដាយ​មីង​ឈ្មោះ ស៊ីវអៀន ភរិយា​របស់​លោក​ អ៊ុនកូវ អតីត​ទាហាន​ជាន់​ខ្ពស់ ។ ក្រោយមក​លោក អៀ ចាន់បូណា បាន​ចងចាំ​ថា​លោក បាន​រៀន​នៅ​សាលារៀន​វត្ត​កោះ។ នៅ​ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​លោក អៀ ចាន់បូណា ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ខេត្ត​បាត់ដំបង ដោយ​រស់នៅ​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​តូច​មួយ។ ក្រោយមក​ក្រុម​គ្រួសារ​របស់​លោក ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ហើយ​ម្ដាយ​របស់​លោក អៀ ចាន់បូណា បាន​ស្លាប់​ដោយសារ​តែ​មាន​ជំងឺ ហើយ​អត់​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។ លោក អៀ ចាន់បូណា បាន​ចូល​កងចល័ត​គេ​ឲ្យ​កាប់ដី រែក​ដី លើកទំនប់ ជីក​ប្រឡាយ ជា​រៀងរាល់ថ្ងៃ លោក មិន​ដែល​បាន​ជួប​និង​ឪពុក និង​ប្អូនប្រុស​ស្រី របស់​លោក​ទេ។ ក្រោយ​ឆ្នាំ ១៩៧៩ លោក អៀ ចាន់បូណា បាន​ត្រលប់​ទៅ​រក​ក្រុម​គ្រួសារ​លោក នៅ​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​ដែរ ប៉ុន្តែ​មិន​បាន​ជួប​និង​​ប្អូនស្រី លោក​ទេ

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​ប្អូនស្រី​របស់​លោក​ អៀ ចាន់បូណា ប្រសិន​បើ​ប្អូនស្រី​ បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២ព្រឹក និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។