លោកស្រី សែម យ៉ម ស្វែងរកឈ្មោះ អាន គឹមស្រៀង ត្រូវជាស្វាមី
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក អាន គឹមស្រៀង ដែលត្រូវជាស្វាមីរបស់លោកស្រី សែម យ៉ម។ នៅឆ្នាំ១៩៧២ លោកស្រី សែម យ៉ម បានរៀបការជាមួយលោក អាន គឹមស្រៀងដោយស្វាមីរបស់លោកស្រី ជាគ្រូបង្រៀនតាមផ្ទះ។ រស់នៅជាមួយគ្នាបានប្រហែលប៉ុន្មានខែក៏មានទម្ងន់កូនស្រីម្នាក់។ឆ្នាំ១៩៧៣ លោក អាន គឹមស្រៀង ក៏បានចូលបម្រើកងទ័ព។ ឆ្នាំ១៩៧៧ លោក អាន គឹមស្រៀង បានត្រូវរបួសពេលកំពុងតែច្បាំង ហើយគាត់ត្រូវបានគេដឹកយកមកដាក់នៅឯមន្ទីរពេទ្យព២ ក្នុងភូមិគងជ័យ។ ក្រោយពេលជាសះស្បើយ លោក អាន គឹមស្រៀង ត្រូវបានគេបញ្ចូនគាត់ឲ្យចាកចេញពីមន្ទីរពេទ្យភ្លាមៗ ព្រោះស្រុកទេសមានការជ្រួលច្របល់ខ្លាំង ហើយពេលនោះ លោកបានផ្ដាំទៅប្រពន្ធរបស់លោកថា “ពួកយើងបែកគ្នាសិន ព្រោះស្រុកទេសមិនសូវស្រួល” ផ្ដែផ្ដាំបានប៉ុណ្ណឹងគាត់ក៏ចាកចេញទៅ។ចាប់តាំងពីពេលនោះមកលោកស្រី សែម យ៉ម ក៏បានបាត់ដំណឹងស្វាមីឈ្មោះ អាន គឹមស្រៀង រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោក អាន គឹមស្រៀង ដែលត្រូវជាស្វាមីរបស់លោកស្រី សែម យ៉ម ។ ប្រសិនបើបងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។