លោកស្រី អ៊ឹង អ៊ីលួង ហៅ ឪមួយ ​ស្វែងរក​គ្រួសារ

36

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកតា អ៊ឹង ថេងពោ លោកយាយ ងួន ស៊ីវ លោក អ៊ឹង ជីស៊ាង លោក អ៊ឹង ជីពាំង លោក អ៊ឹង ជីគង់ លោក អ៊ឹង ជីគាត ដែល​ត្រូវជា​ឪពុកម្ដាយ​បងប្រុស​របស់​លោកស្រី អ៊ឹង អ៊ីលួង ហៅ ឪមួយ ។ មុនឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី​រស់នៅ​ក្រុងភ្នំពេញ ដែល​មាន​ផ្ទះ​ជិត​ផ្សារ​កណ្ដាល ដោយ​ឪពុក​លោកស្រី​ជា​អ្នក​រកស៊ី​នាំចេញ​នាំចូល​នូវ​ទំនិញ​គ្រឿង​កំប៉ុង ហើយ​ក្រុមហ៊ុន​ឪពុក​លោកស្រី មាន​ឈ្មោះថា គាំងស៊ិញ នាំ​ចេញ​នាំចូល​ទំនិញ​បរទេស និង​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​មួយ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជា​ពេល​ដែល​ពួក​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ។ ពេល​នោះ ឪពុក​លោកស្រី​បាន​ឲ្យ​លោកស្រី ជីដូន និង​បង​ប្រុស​ទី​២​ឈ្មោះ អ៊ឹង ជីពាំង បងស្រីទី៣ឈ្មោះ អ៊ឹង អ៊ីងីម និង​បងប្រុសទី៤ឈ្មោះ អ៊ឹង ជីគាត ទៅ​មុន ដោយ​ឲ្យ​ទៅ​ស្នាក់នៅ​ផ្ទះ​បងប្អូន​សិន ចំណែក​ឪពុកម្ដាយ និង​បង​ៗ​ផ្សេង​ទៀត ទៅ​តាម​ក្រោយ ដោយ​ឪពុក​លោកស្រី​នៅ​ចាក់សោ​ផ្ទះ និង​រៀបចំ​ឥវ៉ាន់ ទើប​ធ្វើ​ឲ្យ​លោកស្រី​បាន​បែក​ពួក​គាត់។ ក្រោយមក​លោកស្រី​ក៏បានបែកពីបងប្រុសទី២ឈ្មោះ អ៊ឹង ជីពាំង ដោយ​គាត់​ចេញទៅរកឪពុកម្ដាយនៅផ្ទះចាស់ ។ ចាប់​តាំងពីពេលនោះមក​លោកស្រី​ក៏​បាន​បែក​ពី​ក្រុមគ្រួសារ​រហូត​មកដល់សព្វថ្ងៃ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកតា អ៊ឹង ថេងពោ លោកយាយ ងួន ស៊ីវ លោក អ៊ឹង ជីស៊ាង លោក អ៊ឹង ជីពាំង លោក អ៊ឹង ជីគង់ លោក អ៊ឹង ជីគាត ដែល​ត្រូវជា​ឪពុកម្ដាយ​បងប្រុសរបស់លោកស្រី អ៊ឹង អ៊ីលួង ហៅ ឪមួយ ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។