​លោកស្រី ឯក យ៉ែន ស្វែងរក​លោកស្រី ជន អេង ត្រូវជា​ក្មួយ​ជីដូនមួយ

38

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី ជន អេង ដែល​ត្រូវ​ជា​ក្មួយ​ជីដូនមួយ​របស់​លោកស្រី ឯក យ៉ែន ។ នៅមុន​ឆ្នាំ ១៩៧៥ លោកស្រី ឯក យ៉ែន ត្រូវ​បាន​ឪពុកម្ដាយ​យក​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​របស់​លោកស្រី ជន អេង នៅ​ខេត្ត​ពោធិ៍សាត់។ ​ឪពុកម្ដាយ​របស់​លោកស្រី ជន អេង ទៅ​រកស៊ី​នៅ​ប៉ៃលិន ប៉ុន្តែ​មិន​ចាំ​រកស៊ី​អ្វី​នោះ​ទេ ហើយ ២៣ខែ ទើប​មក​លេង​ផ្ទះ​ម្ដង ។ នៅ​ឆ្នាំ ១៩៧៥ ឪពុកម្ដាយ​របស់​លោកស្រី ឯក យ៉ែន បាន​មក​យក​លោកស្រី ពី​គ្រួសារ​របស់​លោកស្រី ជន អេង ទៅ​រស់នៅ​ស្រុកកំណើត​វិញ។ចំណែក​ក្រុម​គ្រួសារ​របស់​លោកស្រី ជន អេង មិន​ដឹង​ថា​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ទីណា​នោះ​ទេ ហើយ​បាត់​ដំណឹង​ចាប់តាំង​ពី​ពេល​នោះ​រហូត​មក។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី ជន អេង ដែល​ត្រូវ​ជា​ក្មួយ​ជីដូនមួយ​របស់​លោកស្រី ឯក យ៉ែន ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។