លោក នួន នាង ហៅ នាង ស្វែងរក​បងប្អូន

32

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​បងប្អូន​ទាំងអស់​របស់​លោក នួន នាង ហៅ នាង។ នៅ​មុន​ឆ្នាំ ១៩៧៥ គ្រួសារ​របស់​លោក​រស់នៅ​ម្ដុំ​ពេទ្យ​ចិន ទីក្រុង​ភ្នំពេញ​ទាំងអស់​គ្នា ។ ឪពុក​របស់​លោក​មាន​មុខរបរ​ធ្វើ ជា​អ្នក​បើក​អង្ករ ហៅថា ភស្តុភារ ម្ដាយ​របស់​លោក​នៅ​ផ្ទះ ។​បង​ទី​១​របស់​លោក​មាន​ស្វាមី ជា​អ្នក​បើក​យន្តហោះ​។ ហើយ​លោក​នៅ​ចាំ​បាន​ថា​បង​ទី២​របស់​រៀន​អន់​ជាង​គេ នឹង​មាន​មាឌ​ធំ ។បង​ទី៤​និង​បង​ទី៥​មាន​មុខរបរ ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា​នឹង​មាន​ថ្នាក់​ស្មើ​គ្នា ហើយ​បង​ទី៤​និង​បង​ទី៥​របស់​លោក​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន ប្រទេស​បារាំង តែ​មិន​ទាន់​បាន​ទៅ​ផង ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ​ក៏​លេង​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង ។ ចំណែក​បង​ទី៦ ទី៧ ទី៨ ទី៩ ព្រមទាំង​លោក​រៀន​ទាំងអស់​គ្នា តែ​នៅ​ក្នុង​សាលា​ខុស​ៗ​គ្នា លោក​ចាំ​មិន​បាន​ទេ ។ នៅ​ក្នុង​ឆ្នាំ ១៩៧៥ នៅ​ពេល​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ឪពុក​ម្ដាយ​បងប្អូន​របស់​លោក​នៅ​ជុំ​គ្នា លើកលែង​តែ បង​ទី១ នឹង​បង​ទី៣​របស់​លោក ពួកគាត់​រស់នៅ​ផ្សេង​គ្នា ។ ក្រោយមក​លោក​បាន​បែក​ពី​បង​ទី១ នឹង​បង​ទី៣ របស់​លោក មិន​ដឹង​ថា​ខ្មែរ​ក្រហម​ជម្លៀស​ទៅ​ឲ្យ​រស់នៅ​កន្លែង​ណា​ទេ ។ ក្រោយមក​ទៀត​លោក​ក៏បាន​បែក​ពី​បង​ទី២ បង​ទី៤ បង​ទី៥ ​បង​ទី៦ បង​ទី៧ បង​ទី៨ និង​បង​ទី៩ ​ រហូត​ដល់​សព្វថ្ងៃ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​បងប្អូន​ទាំងអស់​របស់​លោក នួន នាង ហៅ នាង ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។