លោកស្រី គ្រី សុខខុម ខេត្ត​កណ្ដាល ស្វែងរក​ប្អូនស្រី​ឈ្មោះ គ្រី សុខឿន

17

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី គ្រី សុខឿន ដែល​ត្រូវ​ជា​ប្អូនស្រី​របស់​លោកស្រី គ្រី សុខខុម លោកស្រី មាន​ឪពុក​ឈ្មោះ ហេង គ្រី ធ្វើ​ជា​ទាហាន​បើក​យន្តហោះ ម្ដាយ​ឈ្មោះ ឡុង យឿង និងមានបងប្អូនបង្កើតចំនួន៣នាក់​។ មុនឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី​រស់នៅ​ខេត្ត​បាត់ដំបង។ មាន​ថ្ងៃ​មួយ ប្អូនស្រី​របស់​លោកស្រី​ឈ្មោះ គ្រី សុ​ខឿន និង​ម្ដាយមីង​ឈ្មោះ ឈាង សុភារី បាន​ទៅ​គោះ​ស្រង៉ែ ដើម្បី​យក​មក​ធ្វើ​អង្ករ ម្ដាយមីង​ជា​អ្នក​គោះ ចំណែក​ប្អូនស្រី​របស់​លោកស្រី​ជា​អ្នក​កាន់​កញ្ជើ ពេល​នោះ​ប្អូន​ស្រី ​សុខឿន ​មាន​អាយុ​ប្រហែល ៤ឆ្នាំ ។ នៅឆ្នាំ១៩៧ លោកស្រី សុខខុម បាន​បែក​ពី​ប្អូនស្រី គ្រី សុខឿន ដោយសារ​តែ​ប្អូនស្រី សុខឿន ទៅ​នៅ​ជាមួយ​អ្នក​ចិញ្ចឹម។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី គ្រី សុខឿន ដែល​ត្រូវជា​ប្អូនស្រី​របស់​លោកស្រី គ្រី សុខខុម ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។