លោកស្រី រ៉ា ហៅ ហែម ប៊ុនខា រស់នៅ​ខេត្ត​ពោធិ៍សាត់​ស្វែងរក​គ្រួសារ

35

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកតា ខេង លោកយាយ សាន់ លោកស្រី រី លោក រិទ្ធ ដែលត្រូវ​ជា​ឪពុក​ម្ដាយ​បងស្រី បងប្រុស របស់​លោកស្រី រ៉ា។ មុនឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី​ រស់នៅ​ខេត្ត​ស្វាយរៀង ឪពុក​លោកស្រី​ធ្វើ​ជាជាង​ផ្ទះ ចំណែក​ម្ដាយ​ធ្វើ​ស្រែចម្ការ ។ ឆ្នាំ ១៩៧៥ គ្រួសារ​របស់​លោកស្រី រ៉ា មិន​ត្រូវ​បាន​ប៉ុលពត​ជម្លៀស​ទៅ​ណា​ទេ គឺ​រស់នៅ​ភូមិ​ដដែល។ ប៉ុន្តែ​លោកស្រី​ចាំ​បាន​ថា លោកស្រី និង​បងប្រុស​ឈ្មោះ រិទ្ធ គេ​ឲ្យ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ នឹង​បែក​ពី​ម្ដាយ​ឪពុក ហើយ​ទើប​​បាន​បែក​ពី​ពួក​លោក​តាំងពី​ពេលនោះ​មក ។ ឆ្នាំ១៩៧៨ ពួក​ប៉ុលពត បាន​​ជម្លៀស​លោកស្រី​រួម​ជាមួយ​នឹង​បង រិទ្ធ ទៅ​រស់នៅ​សហករណ៍​តាឡូ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដដែល ។ ក្រោយមក​ប្រហែល​ចុង​ឆ្នាំ ១៩៧៨ លោកស្រី រ៉ា មាន​ជំងឺ​គ្រុនក្ដៅ​ធ្ងន់ធ្ងរ ហើយ​ពេលនោះ គេ​បាន​បញ្ជូន​លោកស្រី​តាម​រទេះ​គោ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ហើយ​មន្ទីរ​ពេទ្យ​នោះ​ស្ថិត​នៅ​ឆ្ងាយ​គួរសម​ពី​សហករណ៍​តាឡូ ។ លោកស្រី ក៏​បាន​​បែក​ពី​បងប្រុស រិទ្ធ តាំង​ពី​ពេលនោះ​មក រហូត​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកតា ខេង លោកយាយ សាន់ លោកស្រី រី លោក រិទ្ធ ដែល​ត្រូវ​ជា​ឪពុក​ម្ដាយ​បងស្រី បងប្រុស របស់​លោកស្រី រ៉ា ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។