លោកយាយ អ៊ុំ ផន ស្វែងរក​កូនប្រុស​បង្កើត​ឈ្មោះ ផេង សំ

15

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ផេង សំ ដែលត្រូវជាកូនប្រុស​របស់​លោកយាយ អ៊ុំ ផន។ លោកយាយ មាន​ស្វាមី​ឈ្មោះ សឹង សុក និង​មាន​កូនបង្កើត​ចំនួន ៨នាក់ ស្រី ៥នាក់ ។ នៅ​មុន​ឆ្នាំ ១៩៧០ លោក ផេង សំ និង​ក្រុម​គ្រួសារ​រស់នៅ​ជួបជុំ​គ្នា​ជាមួយ​ឪពុកម្ដាយ​បងប្អូន និង​បាន​កសាង​គ្រួសារ​ជាមួយ​លោកស្រី ផេង ឃៀន និង​មាន​កូន២នាក់ កូនស្រីទី១ ឈ្មោះ សុខរី កូនប្រុសទី២ សុខរឿន ដោយ​ប្រកបរបរ​ធ្វើស្រែ និង​លក់​ទឹកត្រី។លោក ផេង សំ ដែល​ត្រូវជា​កូន​របស់​លោកយាយ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើជា​ទាហាន ប៉ុន្តែ​មិន​ដឹង​ថា​ទៅ​ធ្វើ​នៅ​ឯណា​នោះ​ទេ ហើយ​ក្រោយមក​លោក​បាន​មក​លេង​ឪពុកម្ដាយ​បងប្អូន និង​ប្រពន្ធ​កូន​បាន​មួយម្ដង​ដែរ។ ចាប់​តាំងពី​ពេលនោះ​មក​លោកយាយ និង​គ្រួសារ​មិន​ដែល​បាន​ទទួល​ដំណឹង​របស់​លោក​ទៀត​ឡើយ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ផេង សំ ដែលត្រូវជាកូនប្រុសរបស់​លោកយាយ អ៊ុំ ផន ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។