លោក មាក់ មុត សូមប្រកាសស្វែងរក ស្វែងរក​ប្អូនប្រុស មាក់ ម៉ាន់

31

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក មាក់ ម៉ាន់ ដែលត្រូវជាប្អូនប្រុសរបស់លោក មាក់ មុត។ នៅ​មុន​ឆ្នាំ ១៩៧៥ គ្រួសារ​របស់​លោក​រស់នៅ​ក្នុង ភូមិ​ទួលព្រៃល្វា ខេត្ត​កណ្ដាល ឪពុក​របស់​លោក​ធ្វើ​ជា​ទាហាន ម្ដាយ​ធ្វើ​ស្រែនៅ​ដើម​ឆ្នាំ ១៩៧៨ បង​ទី​១​របស់​លោក​បាន​នាំ​ប្អូន​ទី​៤ឈ្មោះ មាក់ ម៉ាន់ រត់​ចេញ​ពី​ភូមិ ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​បាន ហើយ​ក៏​យក​បង​ទី​១​របស់​លោក​ទៅ​សម្លាប់​ចោល ប៉ុន្តែ​មិន​បាន​សម្លាប់​ប្អូន​ទី​៤ របស់​លោក​ទេ អង្គការ​បាន​បញ្ជូន​ប្អូន​ទី​៤​របស់​លោក​ទៅ​រស់នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់ ឲ្យ​ធ្វើ​ជា​អ្នក រើស​អាចម៍​គោ ។ នៅ​ក្នុង​ឆ្នាំ ១៩៧៩ របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ លោក​បាន​ទៅ​រក​ប្អូន​ទី​៤​ដែល​រស់នៅ​ទីរួមខេត្ត​ពោធិ៍សាត់ តែ​បាន​លឺ​ដំណឹង​ថា​កង​ទ័ព​រំដោះ​យក ទៅ​បាត់​ហើយ ចាប់​ពី​នោះ​មក​ក៏​បែក​គ្នា​រហូត​ដល់​សព្វថ្ងៃ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក មាក់ ម៉ាន់ ដែល​ត្រូវជា​ប្អូនប្រុស​របស់​លោក មាក់ មុត ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។