លោកស្រី អ៊ុង យ៉េង ហៅ ឌួង អ៊ុក ស្វែងរក​ឈ្មោះ អ៊ុង នាង ត្រូវ​ជា​ប្អូនស្រី​បង្កើត

32

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី អ៊ុង នាង ដែលត្រូវជាប្អូនស្រី​របស់​លោកស្រី អ៊ុង យ៉េង ហៅ ឌួង អ៊ុក ។ លោកស្រី មានឪពុកឈ្មោះ អ៊ុង គង់ ម្ដាយឈ្មោះ គល់ ញ៉ឹម និងមានបងប្អូន៩នាក់ ទី១ឈ្មោះ អ៊ុង ស៊ុគ ទី២ឈ្មោះ អ៊ុង ស៊ី ទី៣ឈ្មោះ អ៊ុង យ៉េង ទី៤ឈ្មោះ អ៊ុង គីវ ទី៥ឈ្មោះ អ៊ុង គី ទី៦ឈ្មោះ អ៊ុង ជាតិ ទី៧ឈ្មោះ អ៊ុង ជៀច ទី៨ឈ្មោះ អ៊ុង គៀ​ម ទី៩ឈ្មោះ អ៊ុង នាង ឆ្នាំ​១៩៧៥ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្រុម​គ្រួសារ​របស់​លោកស្រី ដែល​កំពុង​រស់នៅ​ម្ដុំ​បឹង​ត្របែក ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ម្ដុំ​ស្ដារ​អូឡាំពិក។ ស្នាក់​នៅ​ទីនោះ​បាន​១យប់ គេ​ចាប់​ផ្ដើម​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ ចាកចេញ​ពី​ក្រុង​ភ្នំពេញ។ ឆ្នាំ​១៩៧៧ ខ្មែរក្រហម បាន​ចាត់​តាំង​លោកស្រី យ៉េង ឲ្យ​នៅ​ធ្វើការ​ក្នុង​មូលដ្ឋាន(ក្នុង​ភូមិ) ចំណែក​ប្អូនស្រី​របស់​លោកស្រី ឈ្មោះ អ៊ុង នាង ត្រូវ​បាន​គេ​ឲ្យ​ចូល​ក្នុង​កងចល័ត។ ចុង​ឆ្នាំ​១៩៧៨ ក្រុម​គ្រួសារ​របស់​លោកស្រី យ៉េង ត្រូវ​បាន​គេ​ផ្លាស់​ឲ្យ​ទៅ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ឆ្នាំ​១៩៧៩ ពេល​ដែល​ប្រទេស​កំពុង​វឹកវរ លោកស្រី យ៉េង បាន​រត់​ភៀស​ខ្លួន​ជាមួយ​នឹង​ម្ដាយ និង​លោកស្រី អ៊ុង ស៊ុគ រត់​ទៅ​ខាង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​វិញ។ ពេលនោះ លោកស្រី អ៊ុង យ៉េង បាន​បែក​គ្នា​ជាមួយ​នឹង​លោកស្រី អ៊ុង នាង ដោយសារ​តែ​ពេល​ជ្រួលច្របល់​នោះ ។ ចាប់​តាំង​ពី​ពេលនោះ​មក ក៏​បាត់​ដំណឹង​របស់​លោកស្រី អ៊ុង នាង រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី អ៊ុង នាង ដែលត្រូវជាប្អូនស្រី​របស់​លោកស្រី អ៊ុង យ៉េង ហៅ ឌួង អ៊ុក ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។