លោកស្រី នុត វ៉ាន់ ស្វែងរក​លោកស្រី គាត ស៊ិវណាយ និង​លោកស្រី គាត ស៊ីវជីន ត្រូវ​ជា​កូនស្រី​បង្កើត

28

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី គាត ស៊ីវណាយ លោកស្រី គាត ស៊ីវជីន ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោកស្រី នុត វ៉ាន់លោកស្រី មាន​ស្វាមី​ឈ្មោះ គាត សេង និង​មាន​កូនបង្កើតចំនួន៧នាក់ ទី១​ លោកស្រី គាត ស៊ីវណាយ ទី២ លោកស្រី គាត ស៊ីវជីន ទី៣ លោកស្រី គាត ស៊ីវទៀន ហៅ ហែម រ៉ាឌី ទី៤ លោកស្រី គាត ស៊ីវងិន ហៅ សេង និមល ទី៥ លោក គាត ហ៊ូច ទី៦ លោក គាត ស៊ីវណា ហៅ អាឡោក ទី៧ លោក គាត អ៊ិត មុន​ឆ្នាំ​១៩៧៣ ក្រុម​គ្រួសារ​របស់​លោកស្រី នុត វ៉ាន់ រស់នៅ​ក្នុង​ខេត្ត​កំពត។ ពេលនោះ លោកស្រី និង​ស្វាមី ប្រកប​របរ ធ្វើស្រែ និង​ធ្វើ​ស្ដរ​ត្នោត។ រីឯ​កូនស្រី​ទី២ បាន​រៀបការ​រួចហើយ ដែល​មាន​ស្វាមី​ឈ្មោះ អេត ងួន ធ្វើ​ជា​ប៉េអឹម​នៅ​ក្រុង​កំពង់សោម។ លោកស្រី បានបាត់ពីកូនស្រីទី២ ដោយសារ​តែ លោកស្រី ព្រមទាំងកូនទាំង៦ បាន​ផ្លាស់​មក​រស់នៅ​ភ្នំពេញ ព្រោះ​ស្វាមី​លោកស្រី​ប្ដូរ​ការងារ​មក​ភ្នំពេញ ។ ចុង​ឆ្នាំ​១៩៧៥ កង​នារី​របស់​លោកស្រី គាត ស៊ីវណាយ ត្រូវ​​បាន​អង្គការ​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​ច្រូតស្រូវ​នៅ​ឯ​ខេត្ត​បាត់ដំបង។ ចាប់​តាំងពី​ពេលនោះ​មក ក៏​បាត់​ដំណឹង​ពី​កូនស្រីទាំង២ គឺ គាត ស៊ីវណាយ និង គាត ស៊ីវជីន​ រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិនសូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី គាត ស៊ីវណាយ លោកស្រី គាត ស៊ីវជីន ដែលត្រូវជាកូនស្រីបង្កើតរបស់លោកស្រី នុត វ៉ាន់ ប្រសិន​បើ​កូនៗទាំងពីរ សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។