លោកស្រី អាញ៉ក់ ហៅ អឿន សាវី ស្វែងរកក្រុមគ្រួសារ ត្រូវជាឪពុកម្ដាយ និងបងប្អូនបង្កើត
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកក្រុមគ្រួសាររបស់លោកស្រី អាញ៉ក់។ លោកស្រី អាញ៉ក់ មិនបានចាំថាលោកស្រីមានស្រុកកំណើតនៅឯណានោះទេ គ្រាន់តែលោកស្រីចាំបានថាពេលដែលគេជម្លៀសចេញ គឺលោកស្រីរស់នៅក្រុងភ្នំពេញ ព្រោះលោកស្រីឭមេដោះរបស់លោកស្រីនិយាយថាយើងត្រូវបានគេជម្លៀសចេញពីក្រុងភ្នំពេញហើយ។ ចំពោះលោកស្រីចាំបានថាខ្លួនឯងមានឈ្មោះ អាញ៉ក់ តែប៉ុណ្ណោះ ព្រោះនេះគឺជាឈ្មោះមេដោះរបស់លោកស្រី ហៅកាលដែលនៅជួបជុំគ្នា ចាំបានតែគេហៅ ឪពុក របស់លោកស្រីថា ប៉ាអាញ៉ក់ ចំណែកម្ដាយគេហៅថា ម៉ាក់អាញ៉ក់ តែប៉ុណ្ណោះ លោកស្រីមានបងប្អូនចំនួន ៣នាក់ ស្រី ២នាក់ លោកស្រីជាកូនទី៣។ លោកស្រីបានបែកពីក្រុមគ្រួសាររបស់លោកស្រី នៅឆ្នាំ ១៩៧៥ ពេលដែលគេជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកក្រុមគ្រួសាររបស់លោកស្រី អាញ៉ក់។ ប្រសិនបើក្រុមគ្រួសារ សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។