លោក ឌិត ឡាយហ៊ាក ស្វែងរក​ឈ្មោះ ឡេង ឡៃហួត ហៅ បារាំង ត្រូវ​ជា​កូនប្រុស​បង្កើត

30

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ឡេង ឡៃហួត ហៅ បារាំង ដែលត្រូវជាកូនប្រុស​បង្កើត​របស់​លោក ឌិត ឡាយហ៊ាកមុន​ឆ្នាំ​១៩៩៤ លោក ឌិត ឡាយហ៊ាក មាន​តួនាទី​ជា​ប្រធាន​ក្រុម​ត្រួតពិនិត្យ​ខាង​កសិកម្ម នៅ​ច្រក​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត។ លោក ឡាយ​ហ៊ាក មិន​បាន​រស់នៅ​ជួប​ជុំ​ប្រពន្ធ​កូន​នោះ​ទេ។ ប្រពន្ធ កូន និង​ឪពុក​ម្ដាយ​របស់​លោក​រស់នៅ ខេត្ត​បន្ទាយមានជ័យ។ឆ្នាំ​១៩៩៤ ម៉ោង​ប្រហែល​ជា​៩ កន្លះ​ទៅ ម៉ោង​១០​ព្រឹក កូនប្រុស​របស់​លោកគ្រូ ឈឿ បាន​បបួល​កុមារា ឡេង ឡៃ​ហួត ហៅ អា​បារាំង ទៅ​ទិញ​នំ​សារាយ​ញ៉ាំ ព្រោះ​ពេល​នោះ​កុមារា បារាំង មាន​លុយ​៥០០រយ​រៀល នៅ​នឹង​ដៃ ហើយ​ក្មេង​ទាំង​២នាក់​នេះ បាន​ដើរ​សំដៅ​មក​ភូមិ​មួយ​ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ជា​៦០ម៉ែត្រ រហូត​មក​ដល់​ពេល​ថ្ងៃ​ត្រង់​មិន​ឃើញ​ក្មេងៗ​ត្រឡប់​មក​ផ្ទះ សមាជិក​នៅ​ក្នុង​ផ្ទះ​បាន​ប្រាប់​ពី​ដំណឹង​បាត់​កូន​ដល់​លោក ឡាយ​ហ៊ាក។ លោក ឡាយ​ហ៊ាក បាន​ព្យាយាម​ស្វះស្វែង​រក​កូន​ប្រុស​របស់​គាត់​ឈ្មោះ អា​បារាំង ។ លុះ​ស្អែក​ឡើង លោក ឃិន គុន និង​លោក​គ្រូ ឈឿ បាន​រក​ឃើញ​កូន​ក្មេង​ដែល​អាយុ​១០ឆ្នាំ នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​ផ្សារ​អគ្គ។ កន្លែង​រក​ឃើញ​ក្មេង​នោះ មាន​ជម្រៅ​ចម្ងាយ​ប្រហែល​៥០ទៅ១០០​ម៉ែត្រ ពី​ព្រៃ។ បន្ទាប់​មក លោក ឡាយ​ហ៊ាក បាន​សួរ​ព័ត៌មាន​ក្មេង​​នោះ អំពី​កូន​របស់​លោក ប៉ុន្តែ​ក្មេង​នោះ បាន​ឆ្លើយ​អា​អូន​នៅ​គេង​ជាមួយ​នឹង​ខ្ញុំ ហើយ​ក្រោក​ឡើង​ក៏​បាត់​អា​អូន​ទៅ។ ចាប់​តាំងពី​ពេលនោះ​មក លោក ឌិត ឡាយ​ហ៊ាក ក៏​បាត់​ដំណឹង​ពី​កូន​ប្រុស ឡេង ឡៃហួត ហៅ អា​បារាំង រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ឡេង ឡៃហួត ហៅ បារាំង ដែលត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ឌិត ឡាយហ៊ាក ប្រសិន​បើបងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។