លោកស្រី ញ៉ៅ ម៉ៅ ហៅ​ ពៅ សារ៉ែម ស្វែងរក​ប្អូន​ប្រុស​ឈ្មោះ ញ៉ៅ សុភ័ណ្ឌ និង​ប្អូនស្រី២នាក់​ឈ្មោះ ញ៉ៅ សុភា និង ញ៉ៅ សុភាស់

31

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី ញ៉ៅ សុភ័ណ្ឌ លោក ញ៉ៅ សុភា និង លោកស្រី ញ៉ៅ សុភាស់ ដែលត្រូវជាបងប្អូនប្រុសស្រី របស់លោកស្រី ញ៉ៅ ម៉ៅ ហៅ ពៅ សារ៉ែម ។ លោកស្រី មានឪពុកឈ្មោះ សៅ និងម្ដាយឈ្មោះញ៉ៅ សារឹម និង​មានបងប្អូនចំនួន៥នាក់ ទី១ ញ៉ៅ ចក់ ហៅ លី ទី២ ញ៉ៅ ម៉ៅ ហៅ ពៅ សារ៉ែម ទី៣ ញ៉ៅ សុភ័ណ ទី៤ ញ៉ៅ សុភា និងទី៥ ញ៉ៅ សុភាស់។ មុនឆ្នាំ១៩៧៤ គ្រួសារ​របស់​លោកស្រី រស់នៅ​ជុំ​គ្នា​នៅ​សង្កាត់​លេខ១១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ ដោយ​ឪពុក​របស់​លោកស្រី​ធ្វើ​ជា​ជាង​សំណង់ ចំណែក​ម្ដាយ​របស់​លោកស្រី​ដាំដំណាំ នៅ​ទល់មុខ​កោះដុះ។ ពេលនោះ​លោកស្រី​បាន​រៀន​នៅ​វិទ្យាល័យ​ពញ៉ាហុក ជិត​ផ្សារ​បឹងកេងកង។ ​ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ។ ពេលនោះ គេ​បាន​ជម្លៀស​ឪពុក​ម្ដាយ និង​ប្អូន​ៗ​លោកស្រី ទៅ​រស់នៅ​បឹងគ្រុំ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល ចំណែក​លោកស្រី​ត្រូវ​​បាន​ជម្លៀស​​ទៅ​រស់នៅ​ខាង​ស្រុកកំណើត​ស្វាមី​ឯ​ភូមិ​ស្វាយ ស្រុក​ពារាំង ខេត្ត​ព្រៃវែង។ ក្រោយមក​ដោយមាន​ការ​លំបាក​វេទនា​ពេក ឪពុក​លោកស្រី ក៏​សម្រេច​ចិត្ត​នាំ​ម្ដាយ​និង​ប្អូន​ៗ​លោកស្រី​បណ្ដែត​ទូក​តាម​ទឹក​ទៅ​ប្រទេស​វៀតណាម។ តែ​ក្រោយមក បងប្រុស​ឈ្មោះ ញ៉ៅ ចក់ ហៅ លី បាន​ជួប​ជាមួយ​ម្ដាយ​តាម​បណ្ដោយ​មាត់​ទន្លេ (មិន​ចាំ​ឈ្មោះ​ទី​តាំង) ហើយ​ម្ដាយ​បាន​ប្រាប់​ថា​ពួក​គាត់​បាន​ជិះ​ទូក​ទៅ​វៀតណាម​មិន​ទាន់​ដល់​គោលដៅ​ទេ ក៏​ត្រូវ​ពួក​ប៉ុលពត បាន​ចាប់​បាន និង​បាន​​សម្លាប់​ឪពុក​ចោល ទុក​តែ​ម្ដាយ​និង​ប្អូន​ៗ (ដែល​បាត់ខ្លួន) បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ។ ម្ដាយ​លោកស្រី​​បាន​ឲ្យ​ប្អូន​ៗ​លោកស្រី​​​ទៅ​ឲ្យ​គេ (មិន​ដឹង​ជា​អ្នក​ណា​ទេ) ពេល​ម្ដាយ​លោកស្រី​ដើរ​តាម​មាត់​ទន្លេ​នោះ។ ហើយ​តាំងពី​ពេលនោះ​លោកស្រី​មិន​ដែល​លឺ​ដំណឹង​អ្វី​សោះ​ពី​ប្អូន​ៗ​លោកស្រី​។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ឈុន ផល្លី ហៅ វ៉ា ដែលត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោកស្រី ឈុន សុខា ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។