លោក អ៊ុក ប្រមូតអិសារ៉ា ហៅ ពៅ ស្វែងរក​បងស្រី​បង្កើត​ឈ្មោះ អ៊ុក សាវត្តីអិសារ៉ា ហៅ​ស្រីណាំង

30

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី អ៊ុក សាវត្តីអិសារ៉សា ហៅ ស្រីណាំង ដែលត្រូវជាបងស្រីរបស់លោក អ៊ុក ប្រមូតអិសារ៉ា ។ លោកមាន​ឪពុក​ឈ្មោះ អ៊ុក ប៉ាក់ ​ម្ដាយ​​ឈ្មោះ នាង វ៉ា និងមាន​បងប្អូន​ចំនួន ៧នាក់៖ ទី១ អ៊ុក សារ៉ា ហៅ ម៉ាំង ទី២ អ៊ុក ប្រមុខអិសារ៉ា ហៅ ម៉ុក ទី៣ អ៊ុក សាវត្ដីអិសារ៉ា ហៅ ស្រីណាំង ទី៤ សយ មាន ជាកូន​ចិញ្ចឹម ទី៥ អ៊ុក ម៉ារីអិសារ៉ា ហៅ ស្រីណុក ទី៦ អ៊ុក ប្រាយ្យាអិសារ៉ា ហៅ តត ទី៧ អ៊ុក ប្រមូតអិសារ៉ា ហៅ ពៅ កាល​ពី​ជំនាន់​លន់នល់ គ្រួសារ​របស់​លោក អ៊ុក ប្រមូតអិសារ៉ា ហៅ ពៅ រស់នៅ​ជុំ​គ្នា​នៅ​ក្នុង​ខេត្ត​ក្រចេះ។ ឪពុក​របស់​លោក ធ្វើ​ជា​ទាហាន​បារាំង​តាំងពី​សង្គមចាស់។ លោក​បាន​ចាំ​ថា មាន​ពេល​មួយ ឪពុក​របស់​លោក​បាន​ទៅ​ប្រយុទ្ធ​គ្នា​នៅ​ព្រៃនគ ហើយ​នៅ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​នោះ ឪពុក​របស់​លោក​​បាន​ត្រូវ​របួស​ចំ​ស្មា។ក្រោយ​មក នៅ​ឆ្នាំ១៩៧៣១៩៧៤ បងប្រុស​របស់​លោក អ៊ុក ប្រមូតអិសារ៉ា ពីរ​នាក់ និង​បង​ស្រី​របស់​លោក​ឈ្មោះ អ៊ុក សាវត្តីអិសារ៉ា ត្រូវ​បាន​ឪពុក​របស់​លោក​អោយ​ទៅ​រៀន​បន្ត​នៅ​ភ្នំពេញ ដោយ​ស្នាក់នៅ​ជាមួយ​នឹង​អ៊ំប្រុស​របស់​លោក​ឈ្មោះ អ៊ុក ប៉ានអិសារ៉ា។ បន្ទាប់​មក បងប្រុស​ទាំង២នាក់​របស់​លោក អ៊ុក ប្រមូតអិសារ៉ា បាន​ត្រឡប់​មក​លេង​ស្រុកកំណើត​វិញ ប៉ុន្តែ​​បងស្រី​របស់​លោក​មិន​បាន​មក​ជាមួយ​ទេ។ ក្រោយ​ពី​បាន​មក​លេង​ផ្ទះ​មក បងប្រុស​របស់​លោក អ៊ុក ប្រមូតអិសារ៉ា ទាំង​ពីរ​មិន​បាន​ត្រឡប់​ទៅ​រៀន​នៅ​​ភ្នំពេញ​វិញ​ទេ ព្រោះ​នៅ​ពេល​នោះ​មាន​ការ​ទម្លាក់​គ្រាប់បែក ហើយ​ដាច់​ផ្លូវ​មិន​អាច​និង​ធ្វើ​ដំណើរ​ទៅ​បាននៅ​ឆ្នាំ១៩៧៩ លោក​បាន​ត្រឡប់​ទៅ​រក​បងស្រី​នៅ​ផ្ទះ​ដែល​បង​របស់​លោក​ធ្លាប់​រស់នៅ​ដែរ ប៉ុន្តែ​លោក​​ឃើញ​មាន​អ្នក​ផ្សេង​មក​រស់នៅ។ចាប់តាំង​ពី​ពេល​នោះ​មក​លោក​ក៏​មិន​បាន​លឺ​ដំណឹង​អ្វី​ពី​បងស្រី​របស់​លោក​ទៀត​ដែរ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោកស្រី អ៊ុក សាវត្តីអិសារ៉សា ហៅ ស្រីណាំង ដែលត្រូវជាបងស្រីរបស់លោក អ៊ុក ប្រមូតអិសារ៉ា ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។