លោកស្រី ឈុន សុខា ស្វែង​រក​ឈ្មោះ ឈុន ផល្លី ហៅ អា​វ៉ា ត្រូវ​ជា​ប្អូនប្រុស​បង្កើត

30

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ឈុន ផល្លី ហៅ វ៉ា ដែលត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោកស្រី ឈុន សុខា។លោកស្រី ​មានឪពុកឈ្មោះ ឈុន ម្ដាយឈ្មោះ អ៊ូ ណម និង​មានបងប្អូនចំនួន៣នាក់ ទី១​ ឈុន សុខា ទី២ ឈុន ចាន់ណា ទី៣ ឈុន ផល្លី ហៅ វ៉ា ។ មុន​ឆ្នាំ​១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី ឈុន សុខា រស់នៅ ខេត្ត​កណ្ដាល។ ពេល​នោះ ឪពុកម្ដាយ​របស់​លោកស្រី ជា​កសិករ​ធ្វើ​ចំការ ចំណែក លោកស្រី សុខា និង​ប្អូនស្រី ឈុន ចាន់ណា ​ប្អូនប្រុស ឈុន ផល្លី បានរៀននៅ​សាលា​បឋមសិក្សា​កោះរះ ជាមួយគ្នា ។ ដើម​ឆ្នាំ​១៩៧៦ កងទ័ព​ខ្មែរក្រហម បាន​ជម្លៀស​ក្រុម​គ្រួសារ​របស់​លោកស្រី ឈុន សុខា និង​អ្នក​ភូមិ(ដឹក​តាម​កប៉ាល់) ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ ដែល​គេ​ហៅ​ថា សហករណ៍​សែន​ជ័យ។ បន្ទាប់មក ឪពុក​របស់​លោកស្រី ក៏​បាន​ស្លាប់​នៅ​ក្នុង​សហករណ៍​នោះ។ ពាក់​កណ្ដាល​ឆ្នាំ​១៩៧៨ លោកស្រី ឈុន សុខា ក៏​ត្រូវ​បាន​ខ្មែរក្រហម​ផ្លាស់​ឲ្យ​លោកស្រី ត្រឡប់​មក​ធ្វើការ​នៅ​ឯ​សហករណ៍​សែន​ជ័យ​វិញ។ ដូច្នេះ នៅ​សល់​តែ​លោកស្រី ឈុន ចាន់ណា និង​លោក ឈុន ផល្លី ដែល​នៅ​ធ្វើការ​នៅ​ភ្នំ​សម​សាន។ ចុង​ឆ្នាំ​១៩៧៨ ខ្មែរក្រហម បាន​ចាត់​តាំង​លោក ឈុន ផល្លី ហៅ អាវ៉ា ទៅ​កាប់​ឈើ​នៅ​ភ្នំ​បាក់ត្រា ខេត្ត​ពោធិ៍សាត់។ ចាប់​តាំងពី​ពេលនោះ​មក​លោកស្រី ក៏បាន​បែកពីប្អូនប្រុស ឈុន ផល្លី ហៅ វ៉ា រហូតមក​ដល់សព្វថ្ងៃ

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន សូម​ប្រកាស​​​​​​​​​​​​​​​​​ស្វែង​​រក​លោក ឈុន ផល្លី ហៅ វ៉ា ដែលត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោកស្រី ឈុន សុខា ប្រសិន​បើ​បងប្អូន សាច់ញាតិ​ ឬ​អ្នក​ដែល​បាន​ស្គាល់ បាន​ឮដំណឹង​ប្រកាស​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧ ។

កម្មវិធី​មនុស្សធម៌ នេះ​មិនមែន​ជា​សុបិន ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា ដោយសារ​មូលហេតុ​ផ្សេងៗ ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន។