ករណី​លេខ ០៦៧ លោកស្រី គ្រី សុខខុម ស្វែងរក​ប្អូនស្រី​ឈ្មោះ គ្រី សុខឿន

20

លោកស្រី​ឈ្មោះ គ្រី សុខខុម មាន​អាយុ ៤១ឆ្នាំ មាន​ស្រុកកំណើត ខេត្ត​កណ្ដាលលោកស្រី មាន​ឪពុក​ឈ្មោះ ហេង គ្រី ធ្វើ​ជា​ទាហាន​បើក​យន្តហោះ ម្ដាយ​ឈ្មោះ ឡុង យឿង និងមានបងប្អូនបង្កើតចំនួន៣នាក់។ លោកស្រី គ្រី សុខខុម ជា​កូន​ទី១ ប្អូនស្រី​ទី២ គ្រី សុខឿន និង​ប្អូនស្រី​ទី២​ គ្រី សុខហេង ។

មុនឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​របស់​លោកស្រី​រស់នៅ​ខេត្ត​បាត់ដំបង។ មាន​ថ្ងៃ​មួយ ប្អូនស្រី​របស់​លោកស្រី​ឈ្មោះ គ្រី សុ​ខឿន និង​ម្ដាយមីង​ឈ្មោះ ឈាង សុភារី បាន​ទៅ​គោះ​ស្រង៉ែ ដើម្បី​យក​មក​ធ្វើ​អង្ករ ម្ដាយមីង​ជា​អ្នក​គោះ ចំណែក​ប្អូនស្រី​របស់​លោកស្រី​ជា​អ្នក​កាន់​កញ្ជើ ពេល​នោះ​ប្អូន​ស្រី ​សុខឿន ​មាន​អាយុ​ប្រហែល ៤ឆ្នាំ ។ នៅឆ្នាំ១៩៧ លោកស្រី សុខខុម បាន​បែក​ពី​ប្អូនស្រី គ្រី សុខឿន ដោយសារ​តែ​ប្អូនស្រី សុខឿន ទៅ​នៅ​ជាមួយ​អ្នក​ចិញ្ចឹម។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី គ្រី សុខឿន ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី គ្រី សុខឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕