ករណី​លេខ ០៦៨ លោកស្រី ឡាំ ស៊ីហន ហៅ មួយ ស្វែងរក​បងស្រី​បងប្រុស​ទាំង​បី

24

លោកស្រី ឡាំ ស៊ីហន ហៅ មួយ មាន​អាយុ ៤៧​ឆ្នាំ មាន​ស្រុកកំណើត​ក្រុង​ភ្នំពេញ ។ លោកស្រី មាន​ឪពុក​ឈ្មោះ ឡាំ ហុងសាយ ម្ដាយ​ឈ្មោះ ភូ យ៉ុង មាន​បងប្អូន​៧នាក់។ បងស្រី​ទី១​ឈ្មោះ ឡាំ ស៊ីហៀង បងស្រី​ទី២​ឈ្មោះ ឡាំ ស៊ីឃំាង បងប្រុស​ទី៣ឈ្មោះ ឡំា ស៊ី ហៅ ​ឌីធំ បងទី៤ ឈ្មោះ ឡាំ ស៊ី ហៅ ឌីតូច បងទី៥ឈ្មោះ ឡាំ ស៊ីង៉ លោកស្រី ឡាំ ស៊ីហន ហៅ មួយ ជា​កូន​ទី៦ និង​ប្អូនពៅ ឈ្មោះ ឡាំ ស៊ីខួន

មុនឆ្នាំ១៩៧៥ បងស្រី​ទី១​ ឡាំ ស៊ីហៀង មាន​ស្វាមី​ ជា​អ្នក​ផលិត​ខ្សែភាពយន្ត ទៅ​រស់នៅ​ខេត្ត​បាត់ដំបង និង​បាន​នាំ​បងប្រុស​ទី៣ ឡំា ស៊ី ហៅ​ឌី ធំ ទៅ​នៅ​ជាមួយ​ ដោយ​ធ្វើជា​ជាង​ម៉ូតូ។

ឆ្នាំ​១៩៧៥ បង​​ស្រី​ទី២ ឡាំ ស៊ីឃំាង ជា​បុគ្គលិក​ពេទ្យ បាន​ទៅ​ធ្វើការ​ដូច​សព្វ​ដង ហើយ​ក៏​ចំ​​ថ្ងៃ ១៧មេសា ត្រូវ​ពួក​ប៉ុលពត ជម្លៀស​ចេញ​​ជាមួយ​ប្រជាជន​ផ្សេងទៀត​ដោយ បងស្រី ឡាំ ស៊ីឃំាង ស្លៀក​សំលៀកបំពាក់ ពណ៌​ឈាម​ជ្រូក​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក៏​បាត់​ដំណឹង​បងស្រី ឡាំ ស៊ីហៀង បងប្រុស ឡាំ ស៊ី ហៅ ឌីធំ និង​បងស្រី ឡាំ ស៊ីឃាំង រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ឡាំ ស៊ីហៀង លោក ឡាំ ស៊ី ហៅ ឌីធំ និង​លោកស្រី ឡាំ ស៊ីឃាំង ដែល​បាន​បែកគ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​ លោកស្រី ឡាំ ស៊ីហៀង លោក ឡាំ ស៊ី ហៅ ឌីធំ និង​លោកស្រី ឡាំ ស៊ីឃាំង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕