លោកស្រី ហង្ស សោភ័ណ្ឌ ហៅឡើយ មានស្រុកកំណើតនៅខេត្តតាកែវ។ លោកស្រីមានស្វាមីឈ្មោះ សាំង សន។ លោកស្រី ហង្ស សោភ័ណ្ឌ មានលោកឪពុកឈ្មោះ ឈិត សេង និងអ្នកម្ដាយឈ្មោះ បាវ គឹម និងមានបងប្អូនចំនួន៧នាក់។ លោកស្រី ហ្សង សោភណ្ឌ័ ហៅឡើយ ជាកូនស្រីទី១ ប្អូនស្រីទី២ឈ្មោះ ឈិត ងូក ប្អូនប្រុសទី៣ឈ្មោះ ឈិត សោភា ហៅ ម៉ាន ប្អូនស្រីទី៤ឈ្មោះ ឈិត សុខុម ប្អូនស្រីទី៥ឈ្មោះ ឈិន លៀង ប្អូនប្រុសទី៦ឈ្មោះ ឈិត សារឿន និងប្អូនប្រុសទី៧ឈ្មោះ ឈិត វណ្ណៈ ។
មុនឆ្នាំ១៩៧០ គ្រួសារលោកស្រី ហង្ស សោភណ្ណ័ ហៅឡើយ រស់នៅខេត្តតាកែវ ដែលមានលោកឪពុកធ្វើជាប៉ូលិស ចំណែកម្ដាយធ្វើជាមេផ្ទះ។ ឆ្នាំ១៩៧០ លោកស្រី ហង្ស សោភ័ណ្ឌ និងស្វាមី បានមករស់នៅខណ្ឌទួលគោក ដោយប្រកបរបរជាអ្នកបើកឡានឲ្យសាលាក្រុងភ្នំពេញ។ ក្រោយមកប៉ុលពតបានជ្រើសរើសប្អូនប្រុសឈ្មោះ ឈិត សោភា ហៅម៉ាន ឲ្យទៅធ្វើជាហាន ដោយចាកចេញពីស្រុកកំណើតទៅម្ដុំកំពង់ត្រឡាច ខេត្តកោះកុង ហើយក៏បាត់ដំណឹង និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។ ចំណែកប្អូនប្រុសឈ្មោះ ឈិត សារឿន បានបួសជាសង្ឃនៅវត្តនិរោធ និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។ ចំណែកប្អូនស្រីឈ្មោះ ឈិត សុខុម និងកូនស្រី ២នាក់ ជាមួយស្វាមី ឈ្មោះ ប៉ែន យឿន បានរត់ទៅនៅស្រុកកំណើតខាងស្វាមីឯខេត្តព្រៃវែង និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ឈិត សោភា ហៅម៉ាន លោកស្រី ឈិត សុខុម និងលោក ឈិត សារឿន ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក ឈិត សោភា ហៅម៉ាន លោកស្រី ឈិត សុខុម និងលោក ឈិត សារឿន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕