លោកស្រី គង់ សាវី ប្រកាសស្វែងរកម្ដាយ និងបងប្អូនប្រុសស្រី
លោកស្រី គង់ សាវី បានដាក់ពាក្យមកកម្មវិធីមនុស្សធម៌«នេះមិនមែនជាសុបិន»ដើម្បីប្រកាសស្វែងរកម្ដាយឈ្មោះ ហេ សុផាន បងស្រីឈ្មោះ គង់ សុម៉ាលី ប្អូនប្រុសឈ្មោះ គង់ រិទ្ធី ប្អូនប្រុសឈ្មោះ គង់ រដ្ឋា និងប្អូនស្រីពៅ មិនបានចាំឈ្មោះ ដែលបានបែកគ្នានៅក្នុងសម័យសង្គ្រាម។